គ្រូ​បង្រៀន​​​​​​ដែល​​​ជា​​​សមាជិក​​​សមាគម​​​គ្រូ​​​បង្រៀន​​​កម្ពុជា​​​​​​​នឹង​ធ្វើកូដកម្មទាម​ទារ​ដំឡើង​ប្រាក់​ខែ​​

គ្រូ​បង្រៀន និងសមាគមគ្រូ​បង្រៀន​កម្ពុជា​​​​​​​ឯក​រាជ្យ​បាន​លើក​ឡើង​កាល​ពី​ម្សិល​មិញ​ថា គ្រូ​បង្រៀន​​នៅ​ទូ​ទាំង​ប្រទេស​នឹង​ចាប់​ផ្តើម​​​​ធ្វើ​​​​​​កូដកម្ម​ឡើង​វិញ​នៅ​ថ្ងៃនេះ​ ដើម្បី​​​​​ទាម​ទារ​ដំឡើង​ប្រាក់​ខែឲ្យ​បាន​​២៥០​ដុល្លារ​ក្នុង​មួយ​ខែ​។

គ្រូ​បង្រៀន​ក្នុង​រាជ​ធានី​ភ្នំពេញ​ និង​យ៉ាង​​​ហោច​ណាស់​ក្នុង​ខេត្ត​ចំនួន​ប្រាំទៀត​ កាល​ពី​ថ្ងៃច័ន្ទ​បាន​ចាប់​ផ្តើម​ធ្វើ​កូដ​កម្ម​ដាច់​ដោយ​ឡែក​ពី​គ្នា​បន្ទាប់ពី​ លោក រ៉ុង​ ឈុន ប្រធាន​សមា​​​គម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ​បាន​អំពាវ​នាវ​ឲ្យ​ធ្វើ​កូដកម្ម​នៅ​ទូទាំង​ប្រទេស​​​​​​​កាល​ពី​សប្តាហ៍មុន។ ទោះ​​​ជា​​​​យ៉ាងណា កូដ​កម្ម​កាល​ពី​ថ្ងៃច័ន្ទ​មិន​ត្រូវ​បាន​សម្រប​សម្រួល​​ទេ ​បន្ទាប់ពី​លោក រ៉ុង ​​ឈុន នៅតែ​មិន​អាច​ទាក់ទង​​បាន​​អស់​រយៈ​​​​​​​​​ពេល​បី​ថ្ងៃហើយ​​​​ចាប់​​​តាំង​​​​ពី​ចុង​​សប្តាហ៍​​​​មក​​​។

កាល​ពីសប្តាហ៍​មុន លោក​ត្រូវ​បាន​កោះ​ហៅ​ឲ្យមក​បង្ហាញ​ខ្លួន​នៅ​តុលាការ​នៅ​ថ្ងៃ​ទី​១៤​​ ខែមករា ជុំវិញការ​ចោទ​ប្រកាន់​ទាក់​​​ទង​​​ទៅ​នឹង​សកម្មភាព​របស់​លោក​​។ ដោយ​​សំដៅដល់​ព័ត៌មាន​​ដែល​ថា កម្លាំង​សន្តិសុខ​ត្រូវ​បាន​​ដាក់​ពង្រាយ​នៅ​តាម​សាលា​​​​រៀន​យ៉ាង​ហោច​ណាច់​ចំនួន​ពីរ​ដែល​មាន​កូដកម្ម​កើត​ឡើង​កាល​ពី​ថ្ងៃ​ច័ន្ទ​នោះ លោក រ៉ុង​ ឈុន បាន​មាន​ប្រសាសន៍​ កាល​ពីម្សិល​​​មិញថា “យើង​នឹង​បន្ត​ធ្វើ​កូដ​កម្ម​ទៀត​ ប៉ុន្តែ យើង​កំពុង​តែ​ពិនិត្យ​មើល​ស្ថានភាព​។

ប្រសិន​​​​​​​​​​​​​បើ​ពួកគេ​ដាក់​ពង្រាយ​កង​កម្លាំង​បន្ថែម​នោះ​ យើង​នឹង​ប្រាប់​​ [គ្រូបង្រៀនទាំងអស់] ឲ្យ​នៅ​ស្ងៀម​ស្ងាត់​ ហើយ​អង្គុយ​ក្នុង​ថ្នាក់​​រៀន ប៉ុន្តែ​​​កុំ​បង្រៀន​”។ ​គ្រូ​​ប​ង្រៀនមួយ​ចំនួនដែល​​​​​​មាន​​​ការ​​​ប្រុង​​​ប្រយ័ត្ន​​​​បន្ទាប់​ពី​​​​មិន​​​បាន​​​ដឹង​​​ពី​​​លោក រ៉ុង  ឈុន កាល​ពីថ្ងៃ​ច័ន្ទ​នោះ មាន​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ខ្លាំង​កាលពីម្សិលមិញដោយ​​លើក​ឡើង​​​​ថា ពួកគាត់​នឹង​ធ្វើ​កូដកម្ម​រហូ​ត​ដល់​​រដ្ឋាភិបាល​​​​​​​ឆ្លើយ​តប​តាម​ការ​ទាម​ទារ​របស់​ខ្លួន​។

គ្រូបង្រៀន​ម្នាក់ឈ្មោះ​ ​អ៊ុក ឆាយ៉ាវី ជា​សមា​ជិក​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ដែល​បង្រៀន​នៅ​វិទ្យាល័យ​ជ័យ​វរ្ម័ន​ទី​៧​ក្នុង​ស្រុក​កៀន​ស្វាយ​ ខេត្ត​កណ្តាល​បាន​មាន​ប្រសាសន៍​ថា “ [ថ្ងៃ​នេះ​]​ ខ្ញុំ​មិន​បង្រៀន​ទេ ហើយ​ថ្ងៃ​បន្ទាប់​ខ្ញុំ​នឹង​ទៅ​សាលា​រៀន​ តែ​ខ្ញុំ​មិន​​បង្រៀន​”។ គាត់បាន​មាន​ប្រសាសន៍ថា “យើង​នឹង​ធ្វើ​​កូដកម្ម​រហូត​ដល់​រដ្ឋាភិបាល​ផ្តល់​ប្រាក់​​ខែ​គោល​ដល់​ពួកយើង​ឲ្យ​បាន​​២៥០​ដុល្លារ​”។

មាន​គ្រូបង្រៀន​ចំនួន​៨៧.០០០នាក់​បង្រៀន​នៅ​តាម​សាលា​ចំនួន​១១.៣៧០​កន្លែង​ក្នុង​ប្រទេស​កម្ពុជា ហើយ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​មាន​សមាជិក​ច្រើន​ជាង​១០.០០០នាក់​។

លោក សេង ធី ជា​គ្រូបង្រៀន​នៅ​សាលា​បឋ​មសិក្សា​ នរោត្តម រណប្ញទ្ធិ ក្នុង​ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ​បាន​មាន​ប្រសា​សន៍​ថា គ្រូ​​​បង្រៀន​ចំនួន​៣៨​នាក់​​នៅ​ទី​នោះ​​សម្រេច​ជា​ឯកច្ឆន្ទ​ថានឹង​ធ្វើ​កូដកម្ម​។ លោក សេង ធី បាន​មាន​ប្រសាសន៍​ថា “នាយក​សាលា​បាន​ប្រាប់​យើង​ថា មាន​ការ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​កូដកម្ម ប៉ុន្តែ ប្រសិន​​បើ​យើង​ទាំង​អស់​គ្នា​រួបរួម​គ្នា តើ​គេ​អាច​ធ្វើ​អ្វី​ពួកយើង​បាន​?”។

លោក រស់​ សាលីន ប្រធាន​ខុទ្ទ​កាល័យ​ក្រសួង​អប​រំ​​មាន​ប្រសាសន៍​ថា គ្រូ​បង្រៀន​​​​​​​ទាំង​អស់​តម្រូវឲ្យ​​បង្រៀន​នៅ​ថ្ងៃ​នេះ​​។ លោក​បាន​មាន​ប្រសាសន៍ថា “ [ថ្ងៃ​នេះ​] គឺ​ជាថ្ងៃ​ធ្វើការ​…គ្រូ​បង្រៀន​ទាំង​អស់​ត្រូវ​មក​បង្រៀនដូច​​ធម្មតា​”។ លោក​បាន​បន្ថែម​ថា “ក្រសួង​នឹង​ធ្វើការ​ពន្យល់​អំពី​ផល​ប៉ះពាល់​អវិជ្ជ​មាន​ដោយ​សារ​ការ​ធ្វើ​កូដកម្ម​របស់​ [គ្រូ​បង្រៀន] ហើយ​យើង​មិន​ទាន់​មាន គម្រោង​ផ្សេង​បន្ទាប់​ពី​​​នេះឡើយ​”៕សារុន
(រាយ​ការណ៍​បន្ថែម​ដោយ អូន ភាព​)​​​

© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

ព័ត៌មាន​ថ្មីៗ

យោង​​​តាម​​​​​​ការ​​​ឲ្យដឹង​​​ពី​​​នគរបាល​​​ថា ទាហាន​​​ កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ និង​​​នគរបាល​​​សរុប​​​ចំនួន​​​ប្រាំ​​​មួយ​​​នាក់​​​​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​​​​ និ​​​ង​​​ប្រទេស​​​ថៃ​​​​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ពី​​​បទ​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុ​​​ង​​​ករណី​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​ពីរ​​​ករណី​​​ដាច់​​​​​​ដោយ​​​​​​ឡែក​​​ពី​​​គ្នា​​​។  លោក​​​ ខៀវ សាម៉ុន ប្រធាន​​​នាយក​​​ដ្ឋាន​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​នៃ​​​ក្រសួង​​​មហា​​​ផ្ទៃ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា មន្ត្រី​​​របស់​​​លោក​​​​ចាប់​​​ខ្លួន​​​​​​​​​​​​​​​ទាហាន​​​ និង​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​ប្រាំ​​​នាក់​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ច័ន្ទ​​​ ហើយ​​​កំពុង​​​ស្រាវ​​ជ្រាវ​​​ដើម្បី​​​ចាប់​​​ខ្លួន​​​បន្ថែម​​​ទៀត​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ចាប់ខ្លួន​​​ពួក​​​គេ​​​ និ​​​ង​​​ដក​​​ហូត​​​បាន​​​មេតំ​​​ហ្វេ​​​តាមីន កន្លះ​​​គី​​​ឡូ​​​ក្រោម​​​កាល​​​ពី​​​យប់​​​មិញ។ ពេល​​​នេះ​​​នគរបាល​​​ប្រឆាំង​​​​​​គ្រឿង​​​ញៀន​​​របស់​​​់យើង​​​កំពុង​​​ស្រាវ​​​ជ្រាវ​​​វែក​​​មុខ​​​បក្ខ​​​ពួក​​​មួយ​​​ចំនួន​​​ទៀត​​​របស់​​​ពួក​​​គេ​​​។ ជន​​​ទាំង​​​ប្រាំ​​​នាក់​​​នេះ​​​កំពុង​​​​​​ស្ថិត​​​ក្នុង​​​ការ​​​ឃុំ​​​ឃាំង​​​របស់​​​យើង​​​នៅ​​​ក្រសួង​​​មហាផ្ទៃ​​​ ហើយ​​​នឹង​​​ត្រូវ​​​បញ្ជូន​​​ខ្លួន​​​ទៅ​​​តុលាការ​​​នៅ​​​ថ្ងៃ​​​ស្អែក​​”។ នៅ​​​ក្នុង​​​ករណី​​​ដាច់​​​ដោយ​​​ឡែក​​​មួយ​​​ នគរបាល​​​ស្រុក​​​កំរៀង​​ ខេត្ត​​​បាត់​​​ដំបង​​​ម្នាក់​​​ឈ្មោះ សៅ ចន្ធី ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពីថ្ងៃ​​​ច័ន្ទ ពេល​​​ឆ្លង​​​ដែន​​​ទៅ​​​ប្រទេស​​​ថៃ​​​ ដោយ​​​នៅ​​​ទី​​​នោះ នគរ​​​បាល​​​មូល​​​ដ្ឋាន​​​បាន​​​រក​​​ឃើញ​​ជន​​​នេះ​​​លាក់​​​ថ្នាំ​​​ញៀន​​​មេតំហ្វេ​​​តាមីន​​​ជិត​​​៣.០០០គ្រាប់​​​នៅ​​​ក្នុង​​​ស្បែក​​​ជើង​​​ប៉ុន្មាន​​​គូ នេះ​​​បើ​​​យោង​​​តាម​​​ការ​​​លើក​​​ឡើង​​​​​​របស់​​​លោក ប្រាក់​​​ សំតារា អនុ​​​ប្រធាន​​​ច្រក​​ទ្វារ​​​​អន្តរ​​​ជាតិ​​​​​​ដូង​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា “​​​យោង​​​តាម​​​របាយ​​​ការណ៍​​​​​​មួយ​​​ដែល​​​​នគរបាល​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​ថៃ​​​បាន​​​បញ្ជូន​​​មក​​​នគរ​​​បាល​​​ព្រំ​​​ដែន​​​របស់​​​យើង​​​បាន​​​ឲ្យដឹង​​​ថា ​​​លោក ចន្ធី បាន​​​លាក់​​​ថ្នាំ​​​គ្រាប់​​​មេតំហ្វេ​​​តាមីន​​​នៅ​​​ក្នុង​​​ស្បែក​​​ជើង ហើយ​​​គាត់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ខណៈ​​​ពេល​​​កំពុង​​​ជិះ​​​តាក់​​​ស៊ី”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “លោក​​​ ចន្ធី កំពុង​​​ស្ថិត​​​ក្នុង​​​កណ្តាប់​​​ដៃ​​​នគរ​​​បាល​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​ថៃ​​​ក្នុង​​​ខេត្ត​​​ច័ន្ទ​​​ប៊ុរី។ យើង​​​មិន​​​ដឹង​​​ថា​​​ មាន​​​អ្វី​​​កើត​​​ឡើង​​​ចំពោះ​​​គាត់​​​ទេ​​​។ ជោគ​​​វាសនា​​​របស់​​​គាត់​​​នៅ​​​ក្នុង​​​តុលាការ​​​ថៃ​​​ គឺ​​​ធ្ងន់​​​ធ្ងរ​​​ណាស់ ពី​​​ព្រោះវា​​​បាន​​​កើត​​​ឡើង​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ​​​”។ សូម​​​បញ្ជាក់​​​ថា បទ​​​ល្មើស​​​គ្រឿង​​​ញៀន​​​អាច​​​មាន​​​ទោស​​​ប្រហារ​​​ជីវិត​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ៕​​​សុខុម​​​​​​​​​​​​​​​​​​​​​  

ក្រុម​​​មន្ត្រី​​​បាន​​​និយាយ​​​កាលពី​​​ម្សិលមិញថា ប្រជាពលរដ្ឋរស់នៅក្នុង​​​ក្រុង​​​ភ្នំពេញគួរ​​​បន្ត​​​ត្រៀម​​​ទប់ទល់​​​នឹង​​​ការ​​​ជន់លិច​​​ថែមទៀត​​​អំឡុង​​​រដូវ​​​ភ្លៀង​​​ឆ្នាំ​​​នេះ ពីព្រោះ​​​មិនឃើញ​​​មានសភាព​​​​​ធូរ​​​ស្រាល​​​ណាមួយនៅឡើយ។ ​​​ការ​​​ជន់​​​លិចនេះ​​​បាន​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​មួយភាគ​​​ធំនៃ​​​ទីក្រុង បន្ទាប់ពី​​​ភ្លៀង​​​ធ្លាក់មួយមេធំ​​​កាលពី​​​រសៀល​​​ម្សិលមិញ ដោយ​​​បាន​​​បង្ក​​​ឲ្យ​​​មាន​​​ការ​​​ស្ទះ​​​ចរាចរណ៍ ក្នុងពេល​​​ដែល​​​យានយន្ត​​​គ្រប់​​​ប្រភេទនាំ​​​គ្នា​​​បើកបរ​​​តែ​​​លើ​​​ផ្លូវ​​​សំខាន់ៗ ដើម្បីគេច​​​ចេញ​​​ពី​​​ផ្លូវ​​​ជន់លិច។ លោក ឡុង ឌីម៉ង់ អ្នកនាំ​​​ពាក្យសាលា​​​រាជធានី​​​ភ្នំពេញ បានបន្ទោស​​​ប្រជាជន​​​ថា​​​បាន​​​ធ្វើ​​​ឲ្យ​​​ស្ទះ​​​លូ​​​បង្ហូរ​​​ទឹក​​​ដោយ​​​ការ​​​ចោល​​​សំរាម ឬ បិទបំពង់​​​លូ​​​ទឹក​​​សម្អុយ​​​ដើម្បី​​​ចៀសវាង​​​ក្លិន​​​ស្អុយ។ កាល​​ពី​​​ខែ​​​សីហាឆ្នាំ​​​មុន សាលារាជធានីភ្នំពេញបាន​​​ធ្វើ​​​យុទ្ធនាការ​​​មួយ​​​ឲ្យប្រជាជន​​​ចោល​​​សំរាម​​​ឲ្យ​​​បាន​​​ត្រឹមត្រូវ ដើម្បី​​​សម្រាល​​​ការ​​​ជន់លិច​​​រ៉ាំរៃ​​​នៅ​​​រដូវ​​​ភ្លៀង។ ក្នុង​​​យុទ្ធនាការ​​​នោះ សាលា​​​ក្រុង​​​ក៏​​​បានសន្យាសម្អាត​​​ប្រព័ន្ធ​​​បង្ហូរ​​​ទឹក​​​ក្នុង​​​ក្រុងបី​​​ដង​​​នៅ​​​រដូវ​​​វស្សា ដើម្បី​​​បន្ថយ​​​ការ​​​ជន់​​​លិច​​​ប្រហែល​​​៧០​​​ភាគរយ​​​ដែល​​​បង្ក​​​ឡើង​​​ដោយ​​​ការ​​​ស្ទះ​​​សំរាម។ លោក ឌី ម៉ង់​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា មិនទាន់​​​មាន​​ការ​​​​ស្តារ​​​ប្រព័ន្ធលូ​​​បង្ហូរ​​​ទឹក​​​នៅ​​​ឡើយ​​​ទេ ប៉ុន្តែ​​​បាន​​​រៀបចំ​​​ធ្វើ​​​ហើយ។ ការ​​​ចោល​​​សំរាម​​​ពាសវាលពាសកាលមានន័យថាការស្ថាបនាប្រព័ន្ធ​​​លូទឹក​​​សម្អុយ​​​តម្លៃ​​​៣៥០​​​លាន​​​ដុល្លារ​​​របស់​​ទី​​​ភ្នាក់ងារ​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ជប៉ុនហៅ​កាត់​ថា Jaica មិនអាច​​​សម្រាល​​​ការជន់លិច​​​ក្នុង​​​រាជធានី​​​បាន​ទេ។ លោក ដួង ច័ន្ទសារ៉ាត ប្រធាន​​​អង្គភាពលូ​​​ទឹក​​​-បូមទឹកនៅ​​​មន្ទីរសាធា​រណការនិង​​​ដឹកជញ្ជូន​​​រាជធានី បាន​​​មាន​​​ប្រសាសន៍​​​ថា​​ លោក​​​ចង់​​​បាន​​​ប្រព័ន្ធ​​​លូទឹក​​​ថ្មី​ទៀត ប៉ុន្តែ​​​វា​​​អាស្រ័យ​​​លើ​​​ថវិកា​​​របស់សាលា​​​រាជធានី។ លោក​​​បាន​​​ឲ្យ​​​ដឹង​​​ថា “ប្រព័ន្ធ​​​លូ​​​បង្ហូរទឹក​​​ក្នុង​​​រាជធានី​​​មានតាំង​​​ពី​​​សម័យ​​​អាណានិគម​​​បារាំង។ ភាគ​​​ច្រើន​​​នៅ​​​ប្រើ​​​បាន ហើយ​​​ប្រព័ន្ធ​​​ផ្សេង​​ទៀត​​​យើង​​​អាច​​​ជួសជុល​​​បា​​​ន”។ ប៉ុន្តែ​នៅ​​​តាម​​​មហា​​​វិថី​ព្រះ​​​នរោត្តម​កាលពី​​​ល្ងាច​​​ម្សិលមិញ អ្នក​​​ធ្វើ​​​ដំណើរ​ទាំង​​​ឡាយ​គិត​តែ​ជិះ​បញ្រ្ជៀត​គ្នា​ដើម្បី​ឲ្យ​បាន​ទៅ​​​ដល់​​​ ផ្ទះ​​​របស់​ពួក​គេ​ប៉ុណ្ណោះ​។ គុច វាសនា អាយុ២៦​​​ឆ្នាំ ជាអាជីវករ​​​នៅ​​​ផ្សារ​​​ទួលទំពូង បាន​​​និយាយ​​​ថា​​ លោក​​​ចង់​​​ឲ្យ​​​គេ​​​ដោះស្រាយ​​​បញ្ហា​​​នេះ។ លោក​​​បាន​​​បន្ថែម​​​ថា “ការ​​​ជន់លិច​​​ក្នុង​​​រាជធានី​​​ភ្នំពេញ ជាបញ្ហា​​​មួយយូរ​​​មក​​​ហើយ។ វាពិត​​​ជា​​​លំបាក​​​ណាស់​​​ក្នុង​​​ការ​​​ធ្វើ​​​ដំណើរ​ទៅណា​​ម្តងៗ”។​ មានិត  

កាលពី​ម្សិលមិញ សាលា​ដំបូង​ខេត្ត​កណ្ដាល​បាន​បើក​សវនាការ​ជំនុំជម្រះ​រឿង​ក្ដី​មន្ត្រី​គណ​បក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​កំបាំង​មុខ​និង​មេធាវី​របស់​ពួកគាត់​ជុំវិញ​រឿងក្តី​តាំង​ពី​ឆ្នាំ​២០១១​​ ដែល​សវនាការ​នេះ​បាន​គ្រោង​ធ្វើភ្លាមៗ​កាលពី​សប្ដាហ៍​មុន។ លោក ចាន់ ចេង ដែល​បាន​ជាប់​ឆ្នោត​កាលពី​ឆ្នាំ​មុន​ជា​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​កណ្ដាល និង​លោក ជូង ជូងី ជា​មេធាវី​ដែល​ជារឿយៗ​ការ​ពារ​ក្តី​មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​តុលាការ ​ត្រូវ​បាន​កោះ​ហៅ​កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ជុំវិញ​ការ​ចោទ​ប្រកាន់​ថា ពួកគាត់​បាន​ជួយ​លោក មាស ប៉េង សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​កៀនស្វាយឲ្យរត់​ចេញ​ពី​ពន្ធនាគារ​។ មាន​តែ​លោក មាស ប៉េង ប៉ុណ្ណោះ​បាន​ចូល​រួម​សវនាការ​កាលពី​ម្សិលមិញ ចំណែកពួកគាត់​​ពីរ​នាក់​ទៀត​ដែល​បាន​ស្នើ​សុំ​ពន្យារ​ពេល​ ត្រូវ​បាន​ផ្តន្ទាទោស​កំបាំង​មុខ​។ លោក​បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​សវនាការ​ដែល​មាន​រយៈ​ពេល​មិន​ដល់​មួយ​ម៉ោងនោះ​​ លោក​ចៅក្រម​ គឹម ម៉េង បាន​សាកសួរ​ចុង​ចោទ​រូប​នេះ​ពាក់​ព័ន្ធ​នឹង​ការ​រត់ចេញ​​ពី​ពន្ធនាគាររបស់លោក។ លោក មាស ប៉េង បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​បាន​ប្រាប់​តុលាការ​ថា ខ្ញុំ​មិន​បាន​រត់ចេញ​ទេ ប៉ុន្តែ​ខ្ញុំ​បាន​ដើរ​ចេញពី​បន្ទប់​ពន្ធនាគារ​ ពីព្រោះ​សន្តិសុខ​មិន​បាន​រារាំង​ខ្ញុំ​ឡើយ។ ខ្ញុំ​គ្មាន​កំហុស​ទេ ហើយតុលាការ​​មិន​បាន​ចេញ​ដីកា​ឃុំ​ខ្លួន​ខ្ញុំ​នៅ​ពេល​នោះឡើយ​”។ កាលពី​ខែ​កញ្ញា ឆ្នាំ​២០១១ លោក មាស ប៉េង បាន​​ចេញ​ពី​ពន្ធនាគារ​ខេត្ត​កណ្ដាល ដោយ​មាន​ជំនួយ​ពី​លោក ជូង ជូងី មេធាវី​របស់​លោក​ និង​លោក ចាន់ ចេង។ លោក មាស […]

អ្នក​ភូមិ​ពីរ​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី​ដ៏អូស​បន្លាយ​ជាមួយ​ក្រុម​ហ៊ុន​ ខេឌីស៊ី ដែល​មាន​ខ្នង​ក្រាស់​ ត្រូវ​បាន​ចោទ​ប្រកាន់​កាលពី​ម្សិលមិញ​ពីបទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ និង​បង្ក​របួស​​ស្នាមដោយ​ចេតនា​អំឡុង​ពេល​ប៉ះទង្គិច​គ្នា​ជាមួយ​កម្មករ​នៅ​​កន្លែង​អភិវឌ្ឍន៍​ែដល​មាន​វិវាទ​នៅ​ក្នុង​ខេត្តកំពង់​ឆ្នាំង កាលពី​សប្ដាហ៍​មុន​។ ​លោក លី វីរៈ ស្នង​ការ​រង​នគរ​បាល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា​ កាលពី​ថ្ងៃ​ច័ន្ទ នគរ​បាល​ខេត្ត​បាន​ចាប់​ខ្លួន​លោក ម៉ាង យ៉ាវ អាយុ​៣០​ឆ្នាំ​ និង​លោក ស៊ាង ហេង អាយុ​៣៤​ឆ្នាំ​ ពី​បទ​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​កាល​ពីថ្ងៃ​ទី​១៧ ខែ​កក្កដា ដែល​ក្នុង​នោះ​កម្មករ​របស​់​ក្រុម​ហ៊ុន​​ ខេឌីស៊ី ១០​នាក់​បាន​រង​របួស​។ លោក​បាន​មាន​ប្រសាសន៍​ថា “រហូត​មក​ទល់​ពេល​នេះ​ យើង​បាន​ចាប់​ខ្លួន​បុរស​ពីរ​នាក់​ជុំវិញ​​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​កាលពី​ថ្ងៃទី​១៧ ​ហើយយើង​បាន​បញ្ជូន​ពួកគេ​ទៅ​តុលាការ​ ដែល​នៅ​ទីនោះ​ពួកគេ​ត្រូវ​បាន​ចោទ​ប្រកាន់ពី​បទ​បំផ្លាញទ្រព្យ​សម្បត្តិ​ និង​បង្ក​របួស​ស្នាម​ដោយ​ចេតនា”។ លោក​បាន​បដិសេធ​មិននិយាយ​ថា តើមាន​​​ដីកា​ចាប់​ខ្លួនបន្ថែមទៀត​​នៅ​ក្នុង​ដៃ​​នគរ​បាល​ចាប់តាំង​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ថ្មីៗ​រវាង​កម្មករ​ និងក្រុម​អ្នក​ភូមិ​ដែល​លើក​ឡើង​ថា ដីស្រែ​របស់ពួកគាត់​នៅ​ក្នុង​ស្រុក​កំពង់​ត្រឡាចត្រូវ​បាន​​ក្រុម​ហ៊ុន​ ខេឌីស៊ី ​រំលោភ​យក​ដោយ​ខុស​ច្បាប់ ជា​ក្រុម​ហ៊ុន​ដែល​​កាន់​កាប់ដោយ​អ្នកស្រី ជា ខេង ភរិយា​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល។ លោក​បានមាន​ប្រសាសន៍​ថា “ការ​ស៊ើប​អង្កេត​កំពុង​តែ​បន្ត​ ដូច្នេះខ្ញុំ​មិន​អាច​និយាយ​បាន​ទេ។ លោក យូ ទិត្យវឌ្ឍនៈ ព្រះរា​ជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​បាន​បញ្ជាក់​ថា អ្នក​ភូមិ​ទាំង​ពីរ​នាក់​នេះ​កំពុង​ត្រូវ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​រង់ចាំ​បើក​សវនាការ។ លោក​បាន​មាន​ប្រសាសន៍​ថា “ចៅក្រម​ស៊ើប​សួ​រ​បាន​សម្រេច​ឃុំខ្លួន​ពួកគាត់​បណ្ដោះ​អាសន្ន​ បន្ទាប់ពី​ចោទ​ប្រកាន់​ពួកគាត់​នូវ​​បទ​ល្មើស​ចំនួន​ពីរ […]

ស្ត្រី​​​ម្នាក់​​​កំពុង​​​​​​សម្រាក​​​ព្យាបាល​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​កាល​​​ពី​​​ម្សិល​​​មិញ បន្ទាប់​​​ពី​​​ត្រូវ​​​ជន​​​ល្មើស​​​ជះ​​​ទឹក​​​អាស៊ីតនៅ​​​ក្នុង​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​ ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​​​​ កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ ខណៈ​​​ដែល​​​នគរ​​​បាល​បាន​​​និយាយ​​​ថា ខ្លួន​​​កំពុង​​​ស្រាវ​​​ជ្រាវ​​​វែក​​​មុខ​​​​​​ជន​​​ល្មើស​​​​​​ និង​​​មូល​​​ហេតុ​​​ ដែល​​​នាំ​​​ឲ្យ​​​មាន​​​ករណី​​​ជះទឹក​​​អាស៊ីត​​​លើក​​​ទី​​​២​​​នៅ​​​ក្នុង​​​ឆ្នាំ​​​នេះ​​​។ លោក​​​ សុ៊ន សាវុធ​​​ អធិការ​​​រង​​​ក្រុង​​​ប៉ោយ​​​ប៉ែត បាន​​​មាន​​​ប្រសាសន៍​​​ថា ស្ត្រី​​​ជា​​​ជន​​​ល្មើស​​​​​​បាន​​​គេច​​​ខ្លួន​​​ពី​​​កន្លែង​​​កើត​​​ហេតុ​​​បន្ទាប់​​​ពី​​​នាង​​​បាន​​​ជះ​​​ទឹក​​​អាស៊ីត​​​​​​លើ​​​ជន​​​រង​​​គ្រោះ​​​ឈ្មោះ តំាង​​​ គឹម​​​ជូ អាយុ​​​៣០​​​ឆ្នាំ ខណៈ​​​ស្ត្រី​​​រង​​​គ្រោះ​​​កំពុង​​​អង្គុយ​​​ហូ​​​ប​​​គុយ​​​ទាវ​​​នៅ​​​ក្នុង​​​ផ្សារ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “ជន​​​រង​​​គ្រោះ​​​រង​​​​​​របួស​​​ក្បាល​​​​​​និង​​​ដង​​​​​ខ្លួន​​​ ហើយ​​​យើង​​​បាន​​​រក​​​ឃើញ​​​ដប​​​អាស៊ីត​​​​​​មួ​​​យ​​​ដែល​​​ជន​​​ល្មើស​​​ប្រើ​​​ប្រាស់​​​ ប៉ុន្តែ យើង​​​មិន​​​​​​ដឹង​​​ថា វា​​​ជា​ប្រភេ​​​ទ​​​អាស៊ីត​​​អ្វី​​​នោះ​​​ទេ​​​។ ខ្ញុំ​​​មិន​​​អាច​​​សន្និដ្ឋាន​​​ថា វា​​​ជា​​​រឿង​​​ស្នេហា​​​ ឬ​​​ជា​​​ករណី​​​គំនុំ​​​បាន​​​ទេ​​​ ពី​​​ព្រោះ​​​​​​យើង​​​មិន​​​ទាន់​​​បាន​​​សាក​​​សួរ​​​ជន​​​រង​​​គ្រោះ​​​នៅ​​​ឡើយ​​​ ខណៈ​​​នា​​​ង​​​កំពុង​​​ទទួ​​​ល​​​ការ​​​ព្យាបាល​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​”។ លោក អឹុម សុភារក្ស នាយ​​​ប៉ុស្តិ៍​​​សង្កាត់​​​ប៉ោយ​​​ប៉ែត​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា សាក្សី​​​រាយ​​​ការណ៍​​​ថា ពួក​​​គេ​​​បាន​​​ឃើញ​​​​​​​​​ហេតុការណ៍​​​ជះ​​​ទឹក​​​អាស៊ីតនេះ​​​​​​នៅ​​​ម៉ោង​​​ប្រហែល​​​៣​​​រសៀល​​​ថ្ងៃ​​​ច័ន្ទ​​​ ហើយ​​​បន្ទាប់​​​ពី​​​​​​​​​កើត​​​ហេតុ​​​ជន​​​ល្មើស​​​បាន​​​គេ​​​ច​​​ខ្លួន​​​ភ្លាម​​​ៗ​​​ ហើយ​​​ជន​​​រង​​​គ្រោះ​​​ក៏​​​បាន​​​ចាក​​​ចេញ​​​ដែរ​​​។ លោក​​​មាន​​​ប្រសាសន៍​​​បន្ត​​​ទៀត​​​ថា “គេ​​​ជឿ​​​ថា ជន​​​​​​រង​​​គ្រោះ​​​មិន​​​រង​​​របួស​​​ធ្ងន់​​​ធ្ងរ​​​ទេ ពី​​​ព្រោះ​​​នាង​​​បាន​​​យក​​​ទឹក​​​​​​លុប​​​លាង​​​មុខ​​​ និង​​​​​​ស្រោច​​​ដង​​​ខ្លួន​​​ មុន​​​ពេល​​​ជិះ​​​ម៉ូត​​​ូ​​​ឌុប​​​ចេញ​​​ទៅ​​​បាត់​​​”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា នគរបាល​​​បាន​​​តាម​​​ស្ត្រី​​​រង​​​គ្រោះ​​​ទៅ​​​ដល់​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ក្នុង​​​មូល​​​ដ្ឋាន​​​កាល​​​ពី​​​ម្សិលមិញ។ រូប​​​ថត​​​ជន​​​រងគ្រោះ​​​បង្ហាញ​​​ថា នាង​​​រង​​​ការ​​​រលាក​​​ស្បែក​​​ក្បាល​​​ ផ្ទៃ​​​មុខ​​​ខាង​​​ឆ្វេង​​​ក​​​ និង​​​ដៃ​​​។ លោក​​​ ចាន់ ពុទ្ធិ​​​ណាវុធ​​​ ប្រធាន​​​មន្ទីរ​​​ពេទ្យ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​វេជ្ជ​​​បណ្ឌិត​​​កំពុង​​​តាម​​​ដាន​​​ស្ថាន​​​ភាព​​​របស់​​​នាង​​​ បន្ទាប់​​​ពី​​​នាង​​​បាន​​​ចូល​​​សម្រាក​​​ព្យាបាល​​​​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​​​​ដោយ​​​ខ្លួន​​​ឯង​​​កាល​​​ពី​​​ល្ងាច​​​ថ្ងៃ​​​ច័ន្ទ។ លោកស្រី  អេរីន បួហ្គយស៍ (Erin Bourgois) នាយក​​​គម្រោង​​​នៅ​​​អង្គការ​​​ជួយ​​​ជន​​​រង​​​គ្រោះ​​​កម្ពុជា​​​ដោយសារ​​​​​​អាស៊ីដ (CASC)​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា នេះ​​​ជា​​​ករណី​​​ជះ​​​ទឹក​​​អាស៊ីត​​​លើក​​​ទី ២​​​នៅ​​​ក្នុង​​​ឆ្នាំ​​​នេះ ហើយ​​​មាន​​​ប្រសាសន៍​​​ថា ចំនួន​​​ករណី​​​ជះ​​​ទឹក​​​អាស៊ីត​​​បាន​​​ធ្លាក់​​​ចុះ​​​ជា​​​បន្ត​​​បន្ទាប់​​​ក្នុង​​​រយៈ​​​ពេល​​​​​​ពីរ​​​បី​​​ឆ្នាំ​​​កន្លង​​​មក​​​នេះ​​​។ លោកស្រី​​​លើក​​​ឡើង​​​ថា “នៅ​​​ក្នុង​​​ករណី​​​ជះ​​​ទឹក​​​អាស៊ី​​​ត​​​លើក​​​ទី​​​១​​​ ជន​​​រង​​​គ្រោះ​​​បាន​​​រង​​​របួស​​​ប្រហែល​​​ជាង​​​៤០​​​ភាគ​​​រយ​​​នៃ​​​រាង​​​កាយ​​​។  ប្រសិន​​​បើ​​​ការ​​​ជះ​​​ទឹក​​​អាស៊ីត​​​នេះ​​​បង្ក​​​របួស​​​ប្រហែល​​​២០​​​ភាគ​​​រយ​​​ គេ​​​សង្ឃឹម​​​ថា អាច​​​ព្យាបាល​​​នាង​​​នៅ​​​ទី​​​នេះ​​​[ ក្នុង​​​ប្រទេស​​​កម្ពុជា ]​​​​​​ បាន​​​។ យើង​​​ព្រួយ​​​បារម្ភ​​​ចំពោះ​​​ស្ថាន​​​ភាព​​​រាង​​​កាយ​​​ សុវត្ថិភាព​​​របស់​​​នាង​​​ ហើយ​​​គ្រួសារ​​​របស់​​​នាង​​​ដឹង​​​ថា​​​ មាន​​​សេវា​​​ព្យាបាល​​​តាម​​​រយៈ​​​ CASC”។ ស្ថិតិ​​​ផ្តល់​​​ដោយ​​​លោក​​​ស្រី អេរីន បួ​​​ហ្គយស៍ បង្ហាញ​​​ថា មាន​​​ការ​​​ធ្លាក់​​​ចុះ​​​ជា​​​បន្ត​​​បន្ទាប់​​​នូវ​​​ចំនួន​​​ករណី​​​ជះ​​​ទឹក​​​អាស៊ីត​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។ មាន​​​ការជះទឹក​​​អាស៊ីត​​​បី​​​ករណី​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៣​​​ ហើយ​​​នៅ​​​ក្នុង​​​ករណី​​​ទាំង​​​នោះមិន​​​បណ្តាល​​​ឲ្យជន​​​រងគ្រោះ​​​ណា​​​ម្នាក់​​​បាត់​​​បង់​​​ជីវិត​​​ទេ។ យោង​​​តាម​​​អង្គការ​​​ជួយ​​​ជន​​​រង​​​គ្រោះ​​​កម្ពុជា​​​ដោយសារ​​​អាស៊ីត​​​​ ដែល​​​រួម​​​ចំណែក​​​​​​ធ្វើ​​​ឲ្យ​​​​​​​​​ករណីជះ​​​ទឹក​​​អាស៊ីតធ្លាក់​​​ចុះ ​​​ដោយ​​​​​​សារ​​​ការ​​​ចូល​​​រួម​​​​​​ក្នុង​​​កិច្ច​​​ប្រឹង​​​ប្រែង​​​ឈាន​​​ទៅ​​​ដល់​​​​​​ការ​​​អនុ​​​ម័ត​​​ច្បាប់​​​ស្តី​​​ពី​​ទឹក​​​អាស៊ីត​​​នៅក្នុង​​​ឆ្នាំ​​​២០១២​​​ និង​​​អនុក្រឹត្យ​​​មួយ​​​ស្តី​​​ពី​​​អាស៊ី​​​ត​​​នៅ​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​ក្រោយ​​​​​​មក​​​ទៀត​​​ បាន​​​ឲ្យ​​​ដឹង​​​ថា  “នេះ​​​បង្ហាញ​​​ថា មាន​​​ការ​​​ធ្លាក់​​​ចុះ​​​៤០​​​ភាគ​​​រយ​​​នូវ​​​ចំនួន​​​ករណី​​​ជះ​​​ទឹក​​​អាស៊ីត​​​ពី​​​ឆ្នាំ​​​២០១២​​​ និង​​​ធ្លាក់​​​ចុះ​​​៨៣​​​ភាគ​​​រយ​​​ពី​​​ឆ្នាំ​​​២០១០​​​ដែល​​​មាន​​​ករណី​​​ជះ​​​ទឹក​​​អាស៊ីតរហូត​​​ដល់​​​ទៅ​​​២០​​​ករណី​​​ និង​​​អ្នក​​​រស់​​​រាន​​​ពី​​​ការ​​​ជះ​​​ទឹក​​​អាស៊ីតចំនួន​​​៣៦​​​នាក់​​​ត្រូ​​​វបាន​​​កត់​​​ត្រា​​​”៕ សុខុម (រាយការណ៍​​​បន្ថែម​​​ដោយ  LaurenCrothers) ​​​  

The Cambodia Daily | All the News Without Fear or Favor | The Daily Newspaper of Record Since 1993