មន្ទីរពេទ្យ​ដ៏​ធំដែល​ឧបត្ថម្ភ​ដោយ​ប្រទេស​វៀត​ណាម​​​ នឹង​​ត្រូវ​សម្ពោធ​ឲ្យ​ដំណើរ​ការ​​​នៅ​ខែ​មករា​
ដោយ | November 1, 2013

មន្ត្រី​សាលា​រាជធានី​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា បន្ទាប់​ពី​​ស្ថិត​ក្រោម​ការ​សាង​សង់​​ជាង​បី​ឆ្នាំ​មក​​ មន្ទីរពេទ្យ​ឯកជន​ចំណាយ​ប្រាក់​សាង​​​​​​​​​​សង់​អស់​១៥​លាន​ដុល្លារ​​ក្នុង​រាជធានី​ភ្នំពេញ​​ ដែលទទួល​បាន​ការ​​​ឧបត្ថម្ភ​រួម​គ្នា​​ដោយ​មន្ទីរពេទ្យ​ចារី​​ដ៏​ល្បី​ក្នុង​ទីក្រុង​ហូជីមិញ និង​​ក្រុម​ហ៊ុន​ស៊ូគីមិុចនោះ​​​​ នឹង​ត្រូវ​​​សម្ពោ​​​ធ​​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៅ​​ខែ​មករា​។

លោក​ ប៉ា សុជាតិ​វង្ស អភិបាល​​រាជ​ធានី​ភ្នំពេញ ​​បាន​លើក​ឡើង​​អំឡុង​កិច្ច​ប្រជុំ​នៅ​សាលា​រាជធានី​​កាល​ពី​ថ្ងៃ​ពុធ​ថា មន្ទីរពេទ្យ​ភ្នំពេញ​ចារី​ដែល​សាង​សង់​​ឡើង​​លើ​​​​ដី​មួយ​កន្លែង​​ទំហំ​៥ហិកតា ​ក្នុ​ង​សងា្កត់​និរោធ ខណ្ឌ​មានជ័យនោះ​​​ នឹង​ត្រូវ​សម្ពោ​​​ធ​​នៅ​ថ្ងៃ​ទី​១៣ ខែ​មករា​ ប៉ុន្តែ​​នឹង​​ចាប់​ផ្ដើម​​ផ្ដល់​សេវា​ព្យា​​​បាល​​​​​​​ជា​បណ្ដោះ​អាសន្ន​​​នៅ​ចុង​ខែ​នេះ​។
លោក​ បា៉ សុជាតិ​វង្ស បាន​មាន​ប្រសា​សន៍​​​​​​​ថា “ [លោក​នាយក​រដ្ឋ​មន្ត្រី​] ហុ៊ន​ សែន​ និ​ង [​ លោក​ ង្វៀន តានឌុង ] នាយក​រដ្ឋ​មន្ត្រី​វៀត​​​ណាម​​នឹង​​ធ្វើ​ជា​អធិបតី​​​នៅ​​ក្នុង​ពិធី​សម្ពោធ​​​ជា​​​ផ្លូវ​​​ការ​​​នេះ​”។

លោក​ សុខ​ គង់​ ប្រធាន​ក្រុមហ៊ុន​ស៊ូគីមិុច​ ដែល​បាន​ចូល​ហ៊ុន​​៣០​ភាគរយ​​នៅ​ក្នុង​​​ការ​សង​សង់​មន្ទីរ​ពេទ្យ​ថ្មី​នេះ ​​បាន​ឲ្យ​​​ដឹង​​​ថា ការ​សាង​សង​់​មន្ទីរពេទ្យ​នេះ​ គឺ​ធ្វើ​​​ឡើង​​​ក្នុង​​​​បំណង​​កាត់​បន្ថយ​​ការ​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​​របស់​​អ្នក​ជំងឺ​រាប់​ពាន់​នាក់​ ដែល​​​នាំគ្នា​​ទៅ​ប្រទេស​វៀត​ណាម​ ដើម្បីព្យាបាល​ជំងឺ​ជា​រៀង​រាល់​ឆ្នាំ​។

អ្នក​ជំងឺ​ណា​ដែល​មាន​លទ្ធភាព​គឺ​​​តែង​តែ​​ស្វែង​រក​​ការ​ព្យាបាល​​​នៅ​​មន្ទីរពេទ្យ​ឯកជន​​​ដែល​ស្ថិត​នៅ​ក្រៅ​ប្រទេស​កម្ពុជា​ ដោយ​ស្វែង​រក​​ជម្រើស​​ផ្សេង​​ជា​ជាង​ទទួល​​យក​ការ​ព្យាបាល​​​ក្រោម​សេវាសុខភាព​រដ្ឋ​ ដែល​មិន​សូវ​មាន​​បុគ្គលិក​ជំនាញ​ និង​មិន​សូវ​មាន​ការ​ឧប​ត្ថម្ភ​ឲ្យ​បាន​ពេញ​លេញ​នោះ​។

យោង​តាម​​សាលា​រាជធានី​បាន​ឲ្យ​ដឹង​ថា មន្ទីរពេទ្យ​ភ្នំពេញ​​ចារី​​ នឹង​​ផ្ដល​់​សេវា​ព្យា​បាល​​​​​​​ដូច​មន្ទីរពេទ្យ​​ចារី​ ដែល​មាន​​​គ្រែ​ចំនួន​១.២០០​នៅ​ក្នុង​ទីក្រុង​​ហូជីមិញ​ ប៉ុន្តែ​​នឹ​ងជួលតែ​​​វេជ្ជ​បណ្ឌិត​ និងគិលានុបដ្ឋាយិកា​​​កម្ពុជា​​ ដែល​​នឹង​​ទទួល​​​​​បាន​​​ការ​​​បំពាក់​បំប៉ន​បន្ថែម​ចំនួន​ប្រាំ​បី​នៅ​​​​ទីក្រុង​ហូជីមិញស្ដី​អំពី​​វិធី​​​​ព្យាបាល​ និង​រាក​់ទាក់​​អ្នក​​ជំងឺ​​​ប៉ុណ្ណោះ​។

លោក​ ឡុង​ ឌីម៉ង់​ អ្នក​នាំពាក្យ​សាលា​រាជ​ធានី​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា បុគ្គលិក​​មន្ទីរពេទ្យ​ឥឡូវ​​កំពុង​តែ​​​រៀប​ចំ​បរិក្ខា​ពេទ្យ​​ទំនើប​ៗ​ដាក់​ចូល​ក្នុង​មន្ទីរពេទ្យ​នេះ​​។
សេចក្ដីថ្លែង​ការណ៍​មួយដែល​​​​ចេញ​​ដោយ​សាលា​រាជធានី​​កាល​ពី​ថ្ងៃ​ពុធ​ មា​​​ន​​​ខ្លឹម​​​សារ​​​​ថា “វេជ្ជបណ្ឌិត​​មួយ​ក្រុម​មាន​គ្នា​​១៤​នាក់​នឹ​ង​ធ្វើ​ដំណើរ​​​ពី​ទីក្រុង​ហូជីមិញ​​ មក​កាន់​ប្រទេស​កម្ពុជា​នៅ​សប្ដាហ៍​ក្រោយ​ ដើម្បី​ត្រួត​ពិនិត្យ​បរិក្ខា​​ពេទ្យ​ទាំង​នេះ​”។

លោក​ ធា គ្រុយ​ រដ្ឋ​លេខាធិកា​រ​នៅ​ក្រសួង​សុខាភិបាល​ បាន​ឲ្យ​ដឹង​ថា ​​ទោះ​បី​ជា​មន្ទីរ​ពេទ្យ​​ភ្នំពេញ​ចារី​​ប្រើ​ឈ្មោះ​តែ​មួយ​​ដូច​មន្ទីរពេទ្យ​ចារី​នៅ​ក្នុង​ទីក្រុង​​ហូជីមិញ​ក៏​ពិត​​​មែន ប៉ុន្តែ​​​​អ្នក​ជំងឺ​មិន​រំពឹង​ថា នឹង​ទទួល​បាន​គុណភាព​ព្យា​បាល​ដូច​មន្ទីរពេទ្យ​​ដើម​នោះ​ទេ​។​

លោក ធា គ្រុយ ​​​មាន​ប្រសាសន៍​ថា“ មន្ទីរ​​​​​​ពេទ្យ​នេះ​​នឹង​ជួល​​វេជ្ជបណ្ឌិត​ និង​​គិលានុ​​​បដ្ឋា​​​យិកា​​​​​កម្ពុជា​ ហេតុ​ដូច្នេះ​​ខ្ញុំ​​មិន​ហ៊ាន​និយាយ​​ថា កា​រ​​​ព្យាបាល​​នឹង​មាន​​គុណ​​​ភាព​ខ្ពស់​​​ដូច​​​មន្ទីរ​ពេទ្យ​ចារី​​នៅ​ក្នុង​ប្រទេស​​វៀត​ណាម​​​ឡើយ​​​​ ព្រោះ​​​​​ពួក​គេ​ [វេជ្ជបណ្ឌិត​វៀតណាម​] សុទ្ធ​តែ​ទទួល​បាន​​ការ​អប់​រំ​​ និង​មាន​បទ​ពិសោ​ធន៍​ពី​ប្រទេស​​​​​​​​​​​​​​​​​​​បារំាង​ និង​ប្រទេស​អភិវឌ្ឍន៍​​ផ្សេង​ៗ​ទៀត​”៕​​​​​​ សុ៊យឈាង​

© 2013, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

ព័ត៌មាន​ថ្មីៗ

នគរ​បាល​​​ក្រុង​ប៉ោយ​​​បែ៉ត​​​ ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​បាន​ឲ្យ​ដឹង​កាល​​​ពី​​​ម្សិលមិញ​​​ថា ពួកគេ​​​បាន​​​កំណត់​​​អត្ត​​​សញ្ញាណ​​​ជន​​​ដៃ​​​ដល់​​​ក្នុងករណី​​​វាយ​​​ប្រហារ​​​ដោយ​​​ទឹក​​​អាស៊ីត​​​កាល​​​ពី​​​រសៀល​​​ថ្ងៃ​​​ច័ន្ទ​​​ហើយ ដែល​​​បាន​​ធ្វើ​​​ឲ្យ​​​ស្ត្រី​​​អាយុ​​​៣០​​​ឆ្នាំ​​​ម្នាក់ចូលសម្រាក​​​ព្យាបាល​​​នៅ​​​មន្ទីរ​​​ពេទ្យ ហើយ​​​ថាពួក​​​គេ​​​កំពុង​​​ស្វែង​​​រក​​​ចាប់​​​ខ្លួន​​​ឲ្យបានឆាប់​​​​​​តាម​​​ដែល​អាចធ្វើ​​​ទៅ​​​បាន។ លោក អ៊ុំ សុផល អធិការ​​​នគរបាល​​​ក្រុង​​​បាន​​​បដិសេធ​​​មិន​​​និយាយ​​​លម្អិត​​​នៅ​​​ពេល​​​ត្រូវ​​​បាន​​​​​​សួរ​​​ថា តើ​​​នគរបាល​​​បាន​​ស្វែង​​​រក​​ស្ត្រី​​​ដែលមិន​​​​​​ទាន់​​​ស្គាល់​​​ឈ្មោះ​​​នៅ​​​ឡើយដូចម្តេច។​ស្ត្រី​នោះ​​​បាន​​​រត់​​​គេច​​​ បន្ទាប់​​​ពី​​​ជះ​​​ទឹក​​​អាស៊ីត​​​ដាក់​​​ជន​​​រង​​​គ្រោះ​​​ឈ្មោះ​​​ តាំង​​​ គឹម​​ជូ ខណៈ​​​ដែល​​​គាត់​​​កំពុង​​​អង្គុយ​​​ហូប​​​គុយ​​​ទាវ​​​នៅ​​​ផ្សារ​​​មួយ។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា​​​ “យើង​​កំពុង​​​ស្វែង​​​រក​​​ចាប់ខ្លួន​​​​​​ជន​​​ដៃ​​​ដល់​​​។ លោក​​​បាន​​​បន្ថែម​​​ថា “នាង​​​ប្រចណ្ឌ ហើយ​​​នេះ​គឺជា​​​រឿង​​​ស្នេហា”  ប៉ុន្តែ លោក​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថា​ធិប្បាយ​​​បន្ថែម​​​ទេ។ លោកស្រី Erin Bourgois អ្នក​​​គ្រប់​​​គ្រង​​​គម្រោង​​​នៅ​​​អង្គការ​​​ជួយ​​​ជន​​​រង​​​គ្រោះ​​​កម្ពុជា​​​ដោយ​​​សារ​​​អាស៊ីត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ជន​​​រង​​​គ្រោះ​​​ត្រូវ​​​បាន​​​បញ្ជូន​បន្តពី​ខេត្ត​បន្ទាយ​មាន​ជ័យ​​​មក​​មណ្ឌល​​​វះកាត់​​​កុមារ​​​ក្នុង​​​​​​រាជ​​​ធានី​​​ភ្នំពេញកាលពីព្រឹកម្សិលមិញ​​​។ លោក​​​ស្រី Bourgois បាន​មាន​ប្រសាសន៍ថា “គាត់​​​ស្ថិត​​​ក្នុង​​​ស្ថាន​​​ភាព​​​នឹង​​​នរ​​​ ហើយ​​​គាត់​​​នឹង​​​ធ្វើ​​​ការ​​​វះ​​​កាត់​​​នៅ​​​ពេល​​​ណា​​​មួយ​​​នៅ​​​សប្តាហ៍​​​ក្រោយ​នេះ​​​”។ វា​​​ជា​​​ការ​​​វាយ​​​ប្រហារ​​​​ដោយ​​​ទឹក​​​អាស៊ីត​លើក​ទី២​នៅ​​​ឆ្នាំ​​​នេះ​​​៕សារុន​​​​​​​​​​​​​​​​​​​​​​​​

មជ្ឈដ្ឋានពាណិជ្ជកម្ម​​​នៅ​​​ប្រទេស​​​កម្ពុជា​ទំនង​​​ជា​​​មានអារម្មណ៍​​​ធូរ​​​ស្រាល​​​ក្នុង​​​ចិត្ត បន្ទាប់​​​ពី​​​មាន​​​ព័ត៌មាន​​​កាលពី​​​ថ្ងៃ​​​អង្គារ អំពី​​​ការ​​​បញ្ចប់​​​ភាព​​​ទាល់​​​ច្រក​​​នយោបាយ​​​ជិត​​​មួយ​​​ឆ្នាំ ដែល​បាន​​​បណ្តាល​​​​ឲ្យ​​​​វិនិយោគ​​​ផ្ទាល់​​​​​​ពី​​​បរទេសថយ​ចុះ។ យោង​​​តាម​​​លោក គ្រិស ហុបដិន (Chris Hobden) មន្ត្រី​ប្រមូល​ទិន្នន័យ​​​នៅ​​​ក្រុមហ៊ុន​​​អចលនទ្រព្យ CB Richard Ellis (Cambodia) Co. Ltd បាន​​​ឲ្យ​​​ដឹង​​​ថា​​​ ភាពទាល់ច្រកដែល​​​នាំ​​​ឲ្យ​​​មាន​​​ការ​​​តវ៉ា​​​ជាសាធារណ​​ជាច្រើន​​​លើក ជាពិសេស​កាលពី​​​ចុង​​​ឆ្នាំ​​​មុន បាន​​​ធ្វើ​​​ឲ្យ​​​វិនិយោគិន​ដ៏មាន​​​សក្តានុ​ពល​​​ជា​​​ច្រើន​​​នាក់ដក​​​ខ្លួន​​​ចេញពី​​​ទី​​​ផ្សារ​​​ក្នុង​​​ស្រុក។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ម្សិលមិញ​​​ថា “ភាព​​​មិន​​​ប្រាកដ​​​ប្រជា​​​ខាង​​​នយោបាយ ហើយ​​​ជួនកាលមាន​​​ចលាចល​​​ស៊ីវិល​​​ផង​​​នោះ ច្បាស់​​​ណាស់​​​បាន​​​នាំ​​​ឲ្យ​​​វិនិយោគិន​មាន​​​សក្តានុ​ពល​​​ជាច្រើន​​​នាក់​​​ពន្យារ​​​ពេល​មិន​​​ចូល​​​ទី​​​ផ្សារ​​​កម្ពុជា”។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ស្រប​ពេល​ដែល​មនុស្ស​ភាគច្រើន​ចងចាំក្នុងចិត្តថា ​ប្រទេស​កម្ពុជា​នៅ​តែ​មានស្ថិរភាព​នយោ​បាយ​គ្រាន់បើ​ ​​​ភាព​​​​ទាល់ច្រក​​​រវាង​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ក៏បាន​​​ធ្វើ​​​ឲ្យ​​​ខូច​​​ប្រយោជន៍​​​ដល់​​​ការ​​​វិនិយោគ​​​បរទេស​​​យ៉ាង​​​ជាក់​​​ច្បាស់”។ លោក ហុបដិន បាន​​​បន្ថែម​​​ថា​ វា​​​ឆាប់​​​ពេក​​​នៅ​​​ឡើយ​​​ក្នុង​​​ការ​​​វាយ​​​តម្លៃ ថា​តើ​សំខាន់​​​យ៉ាងណា​​​ដែល​​​ផល​​​នៃ​​​ដំណោះ​​​ស្រាយ​​​នយោបាយ​​​​​នឹង​​​មាន​​​លើ​​​វិនិយោគិន ប៉ុន្តែ​ថា “ច្បាស់​ណាស់​​​ វា​ជា​​​ជំហាន​​​មួយ​​​ក្នុង​​​ទិស​​​ដៅ​​​ត្រឹមត្រូវ”។ បើ​ទោះ​ជា​​​​ការ​ប៉ាន​​​់ប្រមាណ​​​កំណើន​​​សេដ្ឋកិច្ច​​​នៅ​​​តែ​​​ខ្ពស់​​​ប្រហែល​​​៧​​​​ភាគរយ សម្រាប់​​​​​ឆ្នាំ​​​ទី​​​​៣​ជាប់ៗ​​​គ្នា​​​ បន្ទាប់​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​ខែ​​​កក្កដា​​​ឆ្នាំ​​​មុន​​​ក៏​​​ដោយ ក៏​​​ធនាគារ​​​អភិវឌ្ឍន៍​​​អាស៊ី​​​បាន​​​និយាយ​​​​​​ក្នុង​​​ទស្សន​​​វិស័យ​​របស់​​​ខ្លួន​ឆ្នាំ​​​នេះ​​​ថា ស្ថានភាព​​​នយោបាយ​​​បាន​​​ធ្វើ​​​ឲ្យ​​​ខូច​ជំនឿ​​​ទុក​​​ចិត្ត​​​អ្នក​​​វិនិយោគទុន និង​​​បាន​​​បង្អាក់​​​ផលិតកម្ម​​​ក្នុង​​​ឧស្សាហ​កម្ម​ដ៏​​​ធំ​​​បំផុត​​​របស់​​​ប្រទេស​​​នេះ គឺ​​​ផលិត​​​កម្ម​​​វិស័យ​​​កាត់ដេរ។ ទស្សន​​​វិស័យ​​​នេះ​ដែល​​​ត្រូវ​​​បាន​​​ផ្សព្វផ្សាយ​​​កាលពី​​​ខែ​​​មេសា មាន​​​ខ្លឹមសារ​​​ថា “រំហូរ​ចូល​​​វិនិយោគទុន​​​ផ្ទាល់​​​ពី​​​បរទេស​​​សុទ្ធ​មាន​​​ទំហំ​​​១,៣​​​ពាន់​លាន​​​​ដុល្លារ ក៏​​​ប៉ុន្តែ​​​តួលេខ​​​នោះ​បង្ហាញ​ការ​​​ធ្លាក់​ចុះ​​​ពី​​​ឆ្នាំ​​​មុន មួយ​​​ផ្នែក​​​ដោយ​​សារ​​​ភាព​​​តានតឹង​​​នយោបាយ ក្រោយពី​​​ការ​​​បោះឆ្នោត​ជាតិ​​​​​​ខែ​​​កក្កដា​ឆ្នាំ​​២០១៣”។ លោក ហ្គ្រែន ណាក់ឃី (Grant Knuckey) នាយក​​​ប្រតិបត្តិ​ធនាគារ […]

អ្នកភូមិ​ប្រហែល​២៥០នាក់​បាន​តវ៉ា​ប្រឆាំង​ក្រុម​ហ៊ុន​អភិវឌ្ឍន៍ផានអុីម៉ិច កាលពី​ម្សិល​មិញ ខណៈ​ដែល​មេឃុំ​របស់​ពួកគាត់​ប្រឈម​នឹង​ការ​សាក​សួរ​នៅ​​សាលា​ដំបូង​ខេត្ត​កណ្ដាល​ជុំវិញ​វិវាទ​ដីធ្លី​មួយ។ រយៈ​ពេល​បួន​ថ្ងៃ​ជាប់​ៗ​គ្នា អ្នក​ភូមិ​មក​ពី​ឃុំពញាឮ បាន​ប្រមូល​ផ្ដុំគ្នា​នៅ​មុខ​តុលាការ​ ដោយ​ចោទ​ក្រុម​ហ៊ុន​ផាន​អុីម៉ិចថា បាន​រំលោភ​យក​ដីចំនួន​៦៣​ហិកតា ដែល​ជា​កម្មសិទ្ធិ​របស់​អ្នក​ភូមិ​១៨០​គ្រួសារ។ កាលពី​ខែមុន ក្រុម​ហ៊ុន​អភិវឌ្ឍន៍​នេះ​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​អ្នកភូមិ​១២​គ្រួសារ​ថា បាន​បិទ​ផ្លូវ​ និង​ដក​បង្គោល​ព្រំ​ដី​​​ ដែល​នាំឲ្យ​មាន​ការ​កោះហៅអ្នកភូមិមក​សាក​សួរ​​នៅ​តុលាការ​​។ រយៈ​ពេល​ជាង​៤ម៉ោង​បន្ទាប់ពី​ការ​តវ៉ា​កាលពី​ម្សិលមិញ ដែល​បាន​ចាប់​ផ្ដើម​នៅ​ម៉ោង​៨​ព្រឹក លោក​មេឃុំ យូ ផាត់ និង​អ្នក​ភូមិ​ឈ្មោះ លៀង ឡេង អាយុ​៣៧​ឆ្នាំ បាន​ចេញ​ពី​តុលាការ​ ហើយ​ស្រែក​ថា ” សូម​រក​យុត្តិធម៌ជូនលោក​មេឃុំ​របស់​យើង​ផង​!”។ លោក យូ ផាត បាន​និយាយ​នៅខាង​ក្រៅតុលាការ​ថា ” ការ​ចោទ​ប្រកាន់​នេះ​មិន​ពិត​ទេ ពីព្រោះ​អ្នកភូមិ​របស់​ខ្ញុំ​មិន​ដែល​បានលក់​ដី​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ណាមួយ​ឡើយ”។ អ្នក​ភូមិឈ្មោះ សេង គឹមអុី អាយុ​៥៣​ឆ្នាំ ដែល​តុលាការ​បាន​សាក​សួរ​ប្ដី​របស់​គាត់​កាលពី​ដើម​សប្ដាហ៍​នេះ​បាន​និយាយ​ថា គ្រួសារ​របស់​អ្នកស្រី​បាន​កាន់​កាប់​ដី​នេះ​តាំង​ពី​ឆ្នាំ​១៩៨០​មក​ម្លេ៉ះ​។ អ្នកស្រី​បាន​សួរ​ថា ” យើងគឺ​ជា​ជន​រងគ្រោះ ដូច្នេះ​ហេតុ​អ្វី​បាន​ជា​ក្រុម​ហ៊ុន​ដាក់​ពាក្យ​បណ្ដឹង​ប្តឹងយើង​ទៅវិញ? ខ្ញុំ​បាន​ធ្វើ​ដំណើរ​​ចម្ងាយ​ជាង​៤០​គីឡូម៉ែត្រមក​ទីនេះ ពីព្រោះ​ខ្ញុំ​ចង់​បាន​យុត្តិធម៌”។ លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជ​អាជ្ញារង​អម​សាលា​ដំបូង​ខេត្ត​បាន​មាន​ប្រសាសន៍​ថា តុលា​ការ​នឹង​បន្ត​ស៊ើប​អង្កេត​រឿង​ក្ដី​នេះ​។ លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​បាន​បញ្ចប់​ការ​សាក​សួរ​នៅ​ថ្ងៃ​នេះ​ ហើយយើង​មិនទាន់​បានចោទ​ប្រកាន់​នរណា​ម្នាក់នៅឡើយ​ទេ។ […]

អ្នកភូមិ​ប្រហែល​១៦០នាក់​មកពី​ស្រុក​ស្នួល​ ខេត្ត​ក្រចេះ​ដែលបាន​ជាប់​ពាក់ព័ន្ធនឹង​វិវាទដីធ្លី​ជាមួយម្ចាស់​ចម្ការ​ម្នាក់​គឺ​ជា​អ្នក​ដែលត្រូវ​បាន​បណ្តេញចេញថ្មីៗមក​ស្នាក់​នៅ​ក្នុង​វត្ត​សាមគ្គី​រង្សី ក្នុង​រាជ​ធានីភ្នំពេញ។ អ្នក​នាំពាក្យ​សាលា​រាជធានីម្នាក់​​ដែលបាន​ប្រឹង​ប្រែង​ម្តងហើយ​ម្តងទៀត​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗនេះ​ដើម្បី​រារាំងវត​្ត​នេះ​មិន​ឲ្យក្លាយ​ជា​​កន្លែង​ជ្រកកោនសម្រាប់​អ្នក​តវ៉ា​មក​ពី​តាមខេត្តបាន​មាន​ប្រសាសន៍កាលពី​ម្សិលមិញថា អាជ្ញាធរ​នឹង​ស្នើឲ្យ​អ្នកភូមិ​ចាកចេញ។ អ្នក​​​ភូមិ​​​ប្រហែល​​​១០០នាក់​​​បាន​​​មក​​​ដល់​​​វត្ត​​​នេះ​​​កាល​​​ពីព្រឹក​​​ម្សិលមិញ ហើយ​​​អ្នក​​​ភូមិ​​​៦៤​​​នាក់​​​ទៀត​​​បាន​​​មក​​​ដល់​​​នៅ​​​ពេល​​​រសៀល​​​​​​តាម​​​រថយន្ត​​​ពីរ​​​គ្រឿង​​​បន្ទាប់​​​ពី​​​លោក គង់ ចំរើន ជា​លេខា​​​នៅ​​​ខុទ្ទ​​កាល័យ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​ទទួល​​​យក​​​ញត្តិ​​​របស់​​​ពួក​​​គាត់​​​នៅ​​​សួន​​​​​​មុខ​​​វត្ត​​​បទុម​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​ ដែល​​​ស្នើ​​​សុំ​​​ជំនួយ​​​ក្នុង​វិវាទ​​​ដី​​​ធ្លី​នេះ​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​។ អ្នក​​​ស្រី អ៊ុត សៀង​​​ហៃ អាយុ​​​៦៦​​​ឆ្នាំ បាន​​​និយាយ​​​កាល​​​ពីម្សិលមិញ​​​ថា “ខ្ញុំ​​​នឹ​​​ងស្នាក់​​​នៅ​​​វត្ត​​​នេះ​​​រហូត​​​ដល់​​​សម្តេច​​​ ហ៊ុន សែន ចេញ​​​លិខិតមួយច្បាប់​​​បញ្ជា​​​ឲ្យ​​​អាជ្ញាធរ​​​ខេត្ត​​​ប្រគល់​​​ដី​​​ឲ្យ​​​ពួក​​​យើង​​​វិញ​​​”។ អ្នក​​​ស្រី​​​បាន​​​បន្ថែម​​​ថា អ្នក​​​ភូមិ​​​ជាច្រើន​​​នាក់​​​ទៀត​​​មាន​​​គម្រោង​​​ចូល​មក​ពី​ស្រុក​​ស្នួល​នៅ​​​ថ្ងៃ​​​នេះ​​​។ លោក ឡុង​​​ ឌីម៉ង់ អ្ន​​​ក​​​នាំពាក្យ​​​សាលា​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អាជ្ញាធរ​​​នឹង​​​មិន​​​អត់​​​ឱន​ចំពោះអ្នក​​​ភូមិ​​​ដែល​​​ស្នាក់​​​នៅ​​​វត្ត​​​នេះ​​​ឡើយ​​​។ លោក​បាន​​​មាន​​​ប្រសា​​សន៍​​​កាល​​​ពីម្សិលមិញ​​​ថា “យើង​​​នឹង​​​បញ្ជូន​​​មន្ត្រី​​​របស់​​​យើង​​ទៅ​​​ពិនិត្យ​​​មើល​​​ ហើយ​​​ប្រសិន​​​បើ​​​ើយើង​​​ឃើញ​​មនុស្ស​ស្នាក់​​​នៅ​​​ទី​​​នោះ​​​ យើង​​​នឹង​​​ស្នើ​​​សុំ​​​ឲ្យ​​​ពួក​​​គាត់​​​ត្រឡប់​​​ទៅ​​​ផ្ទះ​​​វិញ ពី​​​ព្រោះ​​​យើង​​​មិន​​​ចង់​​​ឲ្យ​​​រឿង​​​តូច​​​កាន់​​​តែ​​​ធំ​​​ទៅ​​​ៗ​​​ឡើយ​​​”។ ក្រុម​​​អ្នក​​​ភូមិ​​​ដែល​​​អះ​​​អាង​​​ថា បាន​​​ចាប់​​​ផ្តើម​​​ផ្លាស់​​​មក​​​រស់​​​នៅ​​​លើ​​​ដី​​​ស្ថិត​​​ក្នុង​​​ឃុំ​​​ស្នួល​​​នេះ កាល​​​ពីឆ្នាំ​​​២០០០​​​ បាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​វិវាទ​​​ដី​​​ធ្លី​​​ជាមួយ​​​ក្រុមហ៊ុន Horizon Agriculture Development  ដែល​​​បាន​​​ទិញ​​​ដី​​​នេះ​​​កាល​​​ពី​​​ឆ្នាំ​​​២០១០​​​ ដើម្បី​​​ធ្វើ​​​ចម្ការ​​​ដំឡូង​​​មី​​​ និង​​​ចម្ការ​​​ម្រេច បន្ទាប​​​់ពី​​​ក្រុមហ៊ុន Growest Trading Co. បាន​​​ឈូស​​​ឆាយ​​​ដី​​​ចំនួន​​​១.៥៦២​​​ហិកតា កាល​​​ពីពីរ​​​ឆ្នាំ​​​មុន​​​​នោះ។ ក្រុម​​​ការ​​​ងារ​​​ថ្នាក់​​​ខេត្ត និង​​​​​​និស្សិត​​​ស្ម័គ្រ​​​ចិត្ត​​​បាន​​​ចុះ​​​មក​​​វាស់​​​វែង​​​ដី​​​ឲ្យ​​​អ្នក​​​ភូមិ​​​កាល​​​ពីឆ្នាំ​​​២០១២ ប៉ុន្តែ មិន​​​បាន​​​ចេញ​​​ប័ណ្ណ​​​កម្ម​​​សិទ្ធិ​​​ឲ្យ​​​ឡើយ​​​។ លោក សំ ណាល់ អភិបាល​​​ស្រុក​​​ស្នួល​​​ បានមាន​​​ប្រសាសន៍​​​កាល​​​ពីម្សិលមិញថា “យើង​​​បាន​​​វាស់វែង​​​ដី​​​នេះសម្រាប់គ្រួសារអ្នកភូមិ​ទាំងនោះ ប៉ុន្តែ ក្រុម​​​ហ៊ុន​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​មក​​​យើង​​​ដោយសួរ​​​ថា ហេតុ​​​អ្វី​​​បាន​​​ជា​​​យើង​​​វាស់​​​វែង​​​ដី​​​របស់​​​ពួក​​​គេ​​​ ដូច្នេះ​​​ហើយយើង​​​បាន​​​ប្រគល់​​​​ដី​​​នេះ​​​ទៅ​​​ឲ្យ​​​ក្រុមហ៊ុន​​​វិញ បន្ទាប់​​​ពី​​​ក្រុម​​​ហ៊ុន​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​”។ នេះ​​​ជា​​​ករណី​​​ទី​​​២​​​ហើយ​​​នៅ​​​ឆ្នាំ​​​នេះ ដែល​​​អ្នក​​​ភូមិ​​​មក​​​ពី​​​ស្រុក​​​ស្នួល​​​បាន​​​មក​​​ស្នាក់​​​នៅ​​​ក្នុង​វត្ត​​​សាម​​​គ្គីរង្សី។ កាល​​​ពី​​​ខែ​​​ឧសភា​​​ អ្នក​​​ភូមិ​​​ដែល​​​បាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​វិវាទដីធ្លី​​​ជាមួយ​​​ក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​វៀតណាម​​​មិន​​​អើពើ​​​នឹង​​​សំណើ​​​ដដែលរបស់​​​អាជ្ញាធរ​​​ឲ្យ​​​ចាក​​​ចេញ​​​ពី​​​វត្ត​​​នេះ​​​មុន​​​ពេល​​​ទទួល​​​យក​​​ដី​​​សម្បទាន​​​សង្គម​​​កិច្ច​​​ចំនួន​​​៧៥០​​​ហិក​​​តា។ ព្រះ​​​តេជ​​​គុណ​​​ ថាច់ ហា​​​សំអាង គ្រូ​​​សូត្រ​​​ស្នាំ​​​វត្ត​​​នេះ​​​បាន​​​មាន​​​សង្ឃដីកា​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា “យើង​​​មាន​ការ​ព្រួយបារម្ភ​​​អំពីអាជ្ញាធរ​​​ ប៉ុន្តែ យើង​​​មិន​​​បាន​​​ធ្វើ​​​អ្វី​​​ខុស​​​ទេ​​​។ នេះ​​​គឺ​​​វត្ត​​​អារាម ហើយ​​​យើង​​​ជួយ​​​ប្រជា​​​ពល​​​រដ្ឋ​​​ក្រីក្រ​​​​​​​​​នៅ​​​ពេល​​​ពួក​​​គាត់​​​ត្រូវ​​​ការ​​​ស្នាក់​​​នៅ”៕សារុន​​​​​​​​​​​​​​​  

យោងតាម​មន្ត្រី​មួយ​រូប​បាន​ឲ្យ​ដឹង​ថា រោងពុម្ព​​មួយ​របស់​ជប៉ុន​បាន​ដក​ខ្លួន​ចេញ​ពីការ​​បោះ​ពុម្ព​ផ្សាយ​សៀវភៅ​មគ្គុទេសក៍​​របស់​វៀតណាម​ ដែល​មានរូប​​ប្រាសាទ​អង្គរ​វត្ត​នៅ​លើ​ក្រប​មុខ​ បន្ទាប់ពី​មាន​ការ​តវ៉ា​ពី​សំណាក់​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​​ប្រទេស​ជប៉ុន។ លោក ស៊ឹម វីរៈ លេខា​ទី១​នៅ​ស្ថានទូត​ខ្មែរ​​ប្រចាំ​ប្រទេស​ជប៉ុន ​បាន​លើក​ឡើង​នៅ​ក្នុង​សារ​មួយ​តាម​ហ្វេសប៊ុក​ថា ស្ថានទូត​បាន​​ធ្វើ​ការ​តវ៉ា​​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​បោះ​ពុម្ព​អាស៊ូកា (Asuka Publishing Company) បន្ទាប់ពី​ប្រជាពល​រដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ក្នុង​ប្រទេស​ជប៉ុន​ប្រទះ​ឃើញ​កំហុស​ឆ្គង​នេះ​។ លោក​បាន​សរសេរ​ថា ” ក្រុម​ហុ៊ន​បាន​សូមទោស​រួច​ហើយ​ចំពោះ​កំហុស​ឆ្គង​របស់​ពួកគេ​ និង​ចំពោះ​ការ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ឈឺចាប់​។ ក្រុម​ហ៊ុន​នឹង​បញ្ឈប់​ការ​លក់​របស់​ខ្លួន​រហូត​ទាល់​តែ​​រចនា​ក្រប​សៀវភៅ​ថ្មី​ចប់​រួច​រាល់​”។ លោក​ អេអុីឈិ អុីស៊ីណុ (Eiichi Ishino) ប្រធាន​ក្រុម​ហ៊ុន​​បោះ​ពុម្ព​ Asuka Publishing Company បាន​សូមទោស​ចំពោះ​កំហុស​ឆ្គង​នេះ​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ចុះថ្ងៃ​ទី១៤ ខែ​កក្កដា ដែល​បង្ហោះ​តាម​គេហទំព័រ​របស់​ក្រុម​ហ៊ុន​នេះ​។ លោក​យល់​ថា កំហុស​ឆ្គង​នេះ​កើត​ឡើង​ដោយ​សារ​គ្មាន​ការ​ត្រួត​ពិនិត្យ​​ត្រឹម​ត្រូវ​មុន​ពេល​បោះ​ពុម្ព​ផ្សាយ។ លោក ប៉ា ច័ន្ទរឿន នាយក​មជ្ឈមណ្ឌលទស្សនវិជ្ជាអនុវត្តន៍ និង​សីលធម៌​កម្ពុជា​ ដែល​បាន​ចែករំលែក​រូប​ភាព​សៀវភៅ​មគ្គុទេសក៍​នេះ​តៗគ្នា​ជាច្រើននៅ​តាម​ហ្វេសប៊ុក​ បាន​មាន​ប្រសាសន៍​ថា ការ​​ប្រើ​ប្រាស់​មិន​ត្រឹម​ត្រូវ​នូវ​និមិត្តរូប​ជាតិ​របស់​ខ្មែរ​​​ គឺ​រសើប​ណាស់​ ដោយ​សារ​តែ​ប្រទេស​កម្ពុជា​ធ្លាប់​មាន​ប្រវត្តិ​តាន​តឹង​ជាមួយ​ប្រទេស​វៀតណាម​។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ” [គ្រប់​ប្រទេស​ទាំង​អស់​] តែង​តែ​មិន​សប្បាយ​ចិត្ត​ ពេល​ឃើញ​គុណតម្លៃ​របស់​ខ្លួន​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​មិន​ត្រឹម​ត្រូវ​។ នៅពេល​ប្រើ​ប្រាស់​​អ្វី​ដែល​ជា​តំណាង​ឲ្យ​អត្តសញ្ញាណ​ជាតិ​របស់​ប្រទេស​មួយ​ ចាំបាច់​ត្រូវតែ​ប្រុង​ប្រយ័ត្ន ជាពិសេស​ក្នុង​ចំណោម​ប្រទេស​ដែល​ធ្លាប់​មាន​ប្រវត្តិ​ជូរចត់​នឹង​គ្នា​”។ លោក​ យ៉ូស៊ិហ៊ិរុ៉ ហ៊ីហ្គូឈិ (Yoshihiro […]

The Cambodia Daily | All the News Without Fear or Favor | The Daily Newspaper of Record Since 1993