ការ​​​ដាក់​​​ពង្រាយ​​​រថ​​​ពាសដែក​​​គឺ​​​ដើម្បី​​​រក្សា​​​សន្តិសុខ​​​

លោក ស ខេង​​​ រដ្ឋម​​​ន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​បញ្ជាក់​​​កាលពី​​​ថ្ងៃ​​​សុក្រ​​​ថា ការ​ដឹក​​​រថ​​​ពាស​​​ដែក​​​ពី​​​ព្រំដែន​​​កម្ពុជា​​​-ថៃ​​​​​​ មក​​​ដាក់​​​ពង្រាយ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​ គឺជា​ផ្នែក​មួយ​នៃ​​​ប្រតិ​​​បត្តិ​​​ការ​​​រក្សា​​​សន្តិសុខ​​​​​​​​​ជាការ​​​ឆ្លើយ​​​តប​​​នឹង​​​ផែន​​​ការ​​​ធ្វើ​​​​​​បាតុកម្ម​​​​​​របស់​​​គណបក្ស​​​​​​សង្គ្រោះ​​​ជាតិ​​​ប្រឆាំង​​​​​​នឹង​​​លទ្ធផល​​​នៃ​​​ការ​​​បោះឆ្នោត​​​ជាតិ​​​ កាលពី​​​ថ្ងៃ​​​ទី២៨​​​ ខែកក្កដា​​​។

រថពាស​​ដែក​ជា​ច្រើន​គ្រឿង​​ត្រូវ​បាន​យក​មក​ដាក់​ពង្រាយ​នៅ​ខណ្ឌ​សែន​សុខ ក្នុង​រាជធានីភ្នំពេញ កាលពីម្សិលមិញ។ មន្ត្រី​រដ្ឋាភិបាល​​អះអាង​ថា រថពាស​ដែក​ដែល​​ត្រូវ​បាន​យក​មក​រាជធានីភ្នំពេញនេះ​​​​ គឺ​ដើម្បី​ជួសជុល​ឡើង​វិញ​ប៉ុណ្ណោះ​​​។ (ស៊ីវ ចាន់ណា)

រថពាស​​ដែក​ជា​ច្រើន​គ្រឿង​​ត្រូវ​បាន​យក​មក​ដាក់​ពង្រាយ​នៅ​ខណ្ឌ​សែន​សុខ ក្នុង​រាជធានីភ្នំពេញ កាលពីម្សិលមិញ។ មន្ត្រី​រដ្ឋាភិបាល​​អះអាង​ថា រថពាស​ដែក​ដែល​​ត្រូវ​បាន​យក​មក​រាជធានីភ្នំពេញនេះ​​​​ គឺ​ដើម្បី​ជួសជុល​ឡើង​វិញ​ប៉ុណ្ណោះ​​​។ (ស៊ីវ ចាន់ណា)

​​​​​​កាល​​​ពីថ្ងៃ​​​សុក្រ​​​ ​​​នេះ​​​ដែរ​​​  អ្នក​នាំ​ពាក្យ​មួយ​​​រូប​​​នៅ​​​ស្ថានទូត​​​​​​អាមេរិក​​​ ប្រចាំ​​​ប្រទេស​​​កម្ពុជា​បាន​​​ទទូច​ឲ្យ​រាជ​​​រដ្ឋាភិបាល​​​ដោះ​​​ស្រាយ​​​វិវាទ​​​ជុំវិញ​​​​​​លទ្ធ​​​ផល​​​នៃ​​​ការ​​​​​​បោះ​​​ឆ្នោត​​​​​​ដោយ​​​​​​សន្តិវិធី​សន្តិ​​​វិធីនិង​​​ដោយ​​​គ្មាន​​​ការ​​​បំភិត​​​​បំភ័យ​​​។ កាល​ពីថ្ងៃ​​​ព្រហស្បតិ៍ រថ​​​ពាស​ដែក​​​ចំនួន​​​ប្រាំមួយ​​​គ្រឿង​​​ បាន​​​បើក​​​ចូល​​​​​​​​​ក្នុង​​​វត្ត​​​មួយ​​​​​​នៅ​​​​​​ខណ្ឌ​​​សែន​​​សុខ​​​​​​ រាជធានី​​​ភ្នំពេញ​​​ ខណៈ​​​​​​រូបភាព​​​មួយ​​​ចំនួន​​​ដែល​ត្រូវ​គេ​បង្ហោះ​​​នៅ​​​លើ​​​គេ​​​ហ​​​ទំព័រ​​​​​​ភ្ជាប់​​​ទំនាក់ទំនង​​​សង្គម​​​ហ្វេស​​​ប៊ុក​​​ ​​​បង្ហាញ​​​ឲ្យ​​​ឃើញ​រថពាសដែក​​​ជាច្រើន​​​គ្រឿង​​​ទៀត​​​ដែល​​​ធ្វើ​​​ដំណើរ​​​​​​នៅ​​​តាម​​​ផ្លូវ​​​ជាតិ​​​លេខ​​​៦ ក្នុង​​​​​​ខេត្ត​​​កំពង់​​​ចាម។

លោក ស ខេង បាន​​​ថ្លែង​​​ទៅ​​​កាន់​​​​ក្រុម​​​អ្នក​​​​​​​​​យក​​​ព័ត៌មាន​​​ជាការ​​​​​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​សំណួរ​​​អំពី​​​ការ​​​ដាក់ពង្រាយ​​​រថពាសដែក​​​ និង​ទាហាន​​​ ​​​នេះ​​​​​​ក្រោយ​​​​​​កិច្ច​​​ប្រជុំ​​​ជាមួយ​​​នឹង​​​​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិ​​​បាល​​​នៅក្រសួង​​​មហាផ្ទៃ​​​ស្តី​​​ពី​​​ការ​​​ស៊ើប​​​អង្កេតពី​​​ភាព​​​មិន​​​ប្រក្រតី​​​​​​ក្នុង​​​​​​ការ​​​បោះ​​​ឆ្នោត​​​​​​ថា “​​​ការ​​​ពិត​​​នោះគឺថា  ព័ត៌មាន​​​នេះ​​​គឺ​​​ពិត​​​ជា​​​​​​មិនខុស​​​ឡើយ​​​”។

លោក ស ខេង​​​ មាន​​​ប្រសាសន៍ថា “​​​ប៉ុន្តែ ខ្ញុំ​​​ចង់​​​ជម្រាប​​​ប្រាប់​​​សាធារណជន​​​ថា ឯកឧត្តម​​​ សម រង្ស៊ី បាន​​​លើក​​​ឡើង​​​ជាច្រើន​​​លើក​​​ច្រើន​​​សាពី​​​កន្លែង​​​មួយ​​​ទៅ​​​កន្លែង​​​​​​មួយ​​​អំពី​​​ការ​​​ធ្វើ​​​មហា​​​បាតុកម្ម  ហើយប្រសិន​​​បើ​​​ខ្ញុំ​​​ចាំ​​​មិន​​​ខុស​​​ទេ​​​នោះ​​​ គាត់​​​បាន​​​និយាយ​​​អំពី​​មហាបាតុកម្ម​​​​នេះ​​​​ចំនួន​​​ប្រាំ​ពីរ​​​លើក​​​រួច​​​មកហើយ។ ទោះជា​​​មាន​​​ការ​​​​​​​​​បង្កើន​​​វិធានការ​​​សន្តិសុ​ខ​​​​​​ ក្តី​​​ ក៏​​​គណបក្ស​សង្គ្រោះ​​​ជាតិ​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​មានការ​​​​រក្សា​​​​​​ភាព​​​អត់​​​ធ្មត់​​​ និង​​​ភាព​​​ស្ងប់​​​ស្ងាត់​​​ក្រោយ​​​​​​​​ការ​​​បោះ​​​ឆ្នោត​​​ ហើយក៏​​​លើកឡើង​​​ផង​​​ដែរ​​​ថា ការ​​​ធ្វើ​​​បាតុកម្ម​​​នេះ គឺ​​​ជា​​​ជម្រើស​​​ចុងក្រោយ​​​ប៉ុណ្ណោះ​​​។

បរិយាកាស​​​នៅ​​​ក្រោយ​​​ថ្ងៃ​​​​​​បោះឆ្នោត ជា​​​​​​ទូទៅ​​​គឺ​មានស​​​​​​​​ភាព​​​ស្ងប់ស្ងាត់​​​​ លើកលែង​​​តែ​​​​​​ករណី​​​​​​ផ្ទុះ​​​គ្រាប​​​​​​​បែក​​​មួយ​​​គ្រាប់​​​​​​នៅ​​​ខាង​​​ក្រៅ​​​​​​សាលាដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ កាលពី​​​ព្រឹក​​​ថ្ងៃ​​​ពុធ​​​ តែករណី​​​នេះ​​​មិន​​​បាន​​​​​​បណ្តាល​ឲ្យ​​​នរណា​​​ម្នាក់​​​រង​​​របួស​​​ទេ។​​​ ​​​ការ​​​ស៊ើប​​​អង្កេត​​​​​​ពីការ​​​ផ្ទុះ​​​នេះ​​​កំពុង​​​​​​​​បន្ត​​​។​​​

លោក ស ខេង​​​ បាន​សរសេរសារលិខិត​​ផ្ញើ​​​​​​ទៅ​​​​​​​​លោក​ សម រង្ស៊ី  ពី​​​រ​​​លើក​​​មក​​​ហើយ​​​ ចាប់​​​តាំង​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​បាន​​​បញ្ចប់​​​​​មក​​​​ ​​​លើក​ទី​​​១​​​​​គឺ​​​​​​នៅ​​​ថ្ងៃ​​​ទី​​​៣១​​​ ខែ​​​កក្កដា ដើម្បី​​​ព្រមា​​​ន​​​លោក​​​ សម  រង្ស៊ី ថា ការ​ធ្វើ​​​បាតុកម្ម​​​ណាមួយ​ត្រូវ​តែ​ធ្វើ​ឡើង​​​នៅ​​​ឯ​​​សួន​​​សេរី​​​ភាព​​​ រាជធានី​​​ភ្នំពេញ​​​  លើក​​​​ទី​​​២​​​​​​ គឺ​កាលពី​​​ថ្ងៃ​​​​​​ព្រហស្បតិ៍​​​​​​  ដោយ​​​បាន​​​ព្រមាន​​​ថា នឹង​មាន​ការ​ចាប់​​​ខ្លួន​​​​​​និង​​​ផល​​​លំបាក​​​​ផ្សេងៗ ​​​ទៀត​​​ ប្រសិន​​​​​​​​​បាតុកម្ម​​​​​​​​​នេះ​​​​​​ប្រែ​​​ក្លាយ​​​​ក្លាយ​ជា​​​​​ហិង្សានោះ។

លោក ស ខេង​ បាន​ថ្លែង​ទៅកាន់​អ្នក​យក​ព័ត៌មានថា “ជាទូទៅ  រដ្ឋា​​​ភិបាល​នៃ​​​ប្រទេស​នីមួយ​ត្រូ​​​វ​​​​មាន​កាតព្វកិច្ច​ក្នុងការ​រក្សា​សនិ្តសុខ​និងស្ថិរភាព​សម្រាប់ ប្រទេស​​​នោះ។​​​ប៉ុន្តែ​ ខ្ញុំ​​​មិនដឹងថា​ តើ​លោក​ សម  រង្ស៊ី អាចគ្រប់គ្រង​បាតុករ​​​បាន​ឬក៏អត់នោះទេ។ ​​​ដូច្នេះ នេះ​​​​​​​​​​​​គឺ​​​ជា​​​​​​កង្វល់​​​​​​ដ៏​​​ធំ​​​បំផុត​​​របស់​​​យើង​​​ មិន​មែន​​​តែ​​​រដ្ឋា​​​ភិ​​​បាលនោះទេ​”។

លោក បាន​ បដិសេធ​ថា ការដាក់​ពង្រាយ​​រថពាសដែក​​​​ និង​ទាហាននេះ​​​​​​ គឺ​​​មិនមែន​​​ក្នុង​​​​បំណង​​​បំភ័យ​ប្រជាពលរដ្ឋឡើយ​ គឺ​​​សម្រាប់​​​​​​ហេតុផល​សន្តិសុខ​​​​តែ​​​ប៉ុណ្ណោះ។​ លោក បាន​បន្ថែម​​​ថា “វាមិនមែន​ជាការ​បំភិតបំភ័យ​ប្រជា​ជន​​​​​​​​​​ និង​​​គណ​​​បក្ស​ប្រឆាំង​ទេ​។ ​​​ធម្មតា​ គឺ​​​រដ្ឋាភិ​បាល​​​​មាន​កាតព្វ​កិច្ច​រក្សា​​​​សន្តិសុខ​​​អ៊ីចឹង​​​ហើយ​​​”។

លោក ស៊ាន ម៉ឹកអ៊ីនតូស (Sean McIntosh) អ្នកនាំពាក្យ​ស្ថានទូត​​​​អាមេរិក បាន​ទទូ​​​ចឲ្យ​​ភាគី​​​ពាក់ព័ន្ធទំាងអស់​បន្តការ​ដោះ​ស្រាយ​​​​បញ្ហា​​​ដោយ​សន្តិវិធី។
លោក​​​បានលើកឡើងតាម​រយៈ​អ៊ីម៉េល​ថា “ ដូច​យើងធ្លាប់​​​បាន​​​បញ្ជាក់​​​រួច​​​មក​​​ហើយ​​​​​​​ថា​​​ សហរដ្ឋ​​​អាមេរិក​​​​ទទូ​​​ចឲ្យ​​​គ្រប់​​​ភាគីពាក់ព័ន្ធ​ទាំងអស់​ និង​​​ក្រុម​​​អ្នកគាំទ្ររបស់ខ្លួនបន្ត​​​​​​ការ​​​ដោះស្រាយ​​​​​​គ្នាដោយ​សន្តិវិធី​​​ក្រោយ​​​ពេល​​​​បោះឆ្នោត​​​ ហើយ​ស្វែងរក​ដំណោះ​​​ស្រាយ​​​សម្រាប់​​​​​​វិវាទ​​​ជុំវិញ​​​​ការ​​​បោះ​ឆ្នោត​នេះ​​តាម​​​រយៈ​​​ការ​​​ចរចា​​​ប្រកប​​ដោយ​តម្លា​ភាព​​​ ជាជាង​​​ប្រើការបំភិត​​​បំភ័យ​ ការគាប​​​​សង្កត់ និង​អំពើហិង្សា”។

លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​ បាន​បញ្ជាក់​​​ជាថ្មី​​​​​ម្តងទៀតអំ​​​​ពី​​​គោលជំហរ​របស់​គណ​បក្ស​លោក​​​​​​ កាលពី​​​ថ្ងៃ​​​សុក្រ​​​ថា  រាល់​ការ​ធ្វើ​បាតុកម្មណាមួយ​​​គឺជា​ជម្រើសចុងក្រោយ​បំផុត​ ហើយ​បាន​លើក​ឡើង​​​​ថា​​​ គណបក្សប្រជាជន​កម្ពុជានឹង​ធ្វើឲ្យ​​​ខូច​​​មុខមាត់​​​​​​ខ្លួនឯងទៅវិញទេ ប្រសិនបើខ្លួន​គាំទ្រ​​​​ការ​​​ប្រើ​​​អំពើហិង្សានោះ។

លោក​​​​​​មានប្រសាសន៍ថា “វិធាន​ការណ៍​នេះគឺ​​​ ហួស​ហេតុ​ពេក​ហើយ​​។​ យើង​តស៊ូ​​​គឺ​​​ដើម្បី​​​យុត្តិធម៌។ យុត្តិ​ធម៌នឹង​ឈ្នះ​​​​ ហើយ​​​អំពើ​ហិង្សា​​​នឹង​ចាញ់​”។
លោក​បាន​មាន​មាន​ប្រសាសន៍​​​បន្ត​​​ថា  ​​​​​គណ​​​បក្ស​​​​​​​នេះ​​​បន្ត​​​ផ្តោត​ជា​​​សំខាន់​​​ទៅ​​​​​​​​​លើ​​​​​​​ការ​​​ចរចា​ដោយ​​​​គណបក្ស​ប្រឆាំង​​​  គណបក្ស​ប្រជាជន​កម្ពុជា  និង​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​ (គ.ជ.ប.)​មាន​ផែនការ​ស៊ើប​​​អង្កេត​​​ពី​​​​​​​ភាព​មិន​ប្រក្រតី​​​​​ក្នុង​​​ការ​បោះ​ឆ្នោត​​ដែល​​បក្ស​សង្គ្រោះជាតិ​ជឿជាក់ថា ប្រហែល​​​​​ជា​​​មូលហេតុ​​​ដែល​​​ធ្វើ​​​​ឲ្យ​ខ្លួន​​​មិនបាន​​​​ទទួល​ជ័យ​ជម្នះ​​​​ក្នុង​​​ការ​​​បោះឆ្នោត​​​នេះ​​​។

លោក​ យឹម សុវណ្ណ បាន​មាន​ប្រសាសន៍​បន្ត​ទៀតថា “ ខ្ញុំ​​​សូម​​​​អំពាវ​នាវ​ឲ្យ​គណបក្ស​ទាំង​អស់​ ជាពិសេសគឺ​​​​គណបក្ស​ប្រជាជន​កម្ពុជា​​​​ ឲ្យ​​​បញ្ឈប់​​​​កា​របំភិត​បំភ័យ​ដែល​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​ដល់​ប្រជាពល​រដ្ឋ​​​​។ ប្រទេស​ជាតិ​គឺ​ជា​របស់​ប្រជាពល​រដ្ឋ​​​​គ្រប់ៗ​​​រូប​​​។ ប្រជាពល​រដ្ឋ​ចង់​បាន​យុត្តិធម៌​ ប៉ុន្តែ គណបក្ស​ប្រជាជន​កម្ពុជា​បែរ​ជា​យក​កងកម្លាំង​ប្រដាប់​អាវុធ​មក​​​​បង្ហាញ​​​ឲ្យ​​​ប្រជាពល​រដ្ឋ​​​​បាន​​​ឃើញ​​​ទៅវិញ​។ ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​យក​កង​កម្លាំង​មក​បង្ហាញ​ហើយ​ចង់​លាក់​បាំង​យុត្តិធម៌​ និង​ដោះ​ស្រាយ​​បញ្ហា​ដោយ​​​ការ​​​ប្រើ​​​កម្លាំង​បាយ​​​នោះ វា​មិនមែន​ជា​មធ្យោបាយ​​​​​​​ប្រសើរ​​​បំផុត​សម្រាប់​សង្គម​កម្ពុជា​​​​ឡើយ​​​​”​​​៕

ប្រែ​​​សម្រួល​​​ដោយ ស៊ា ស៊ុយ​​​ឈាង​​​

© 2013, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចេញផ្សាយ​នេះ  តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស  សរសេរ​ឡើង​វិញ ឬ​ចែកចាយ​ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

ព័ត៌មាន​ថ្មីៗ

កាល​​​ពី​​​ម្សិល​​​មិញ ពិធី​​​ប្រារព្ធ​​​ខួប​​​២៣​​​ឆ្នាំ​​​នៃ​​​ថ្ងៃ​​​ដែល​​​ព្រះ​​​អង្គ​​​ម្ចាស់​​​ នរោត្តម សីហនុ និង​​​លោក​​​នាយ​​​ក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​រួប​​​រួម​​​គ្នា​​​ដើម្បី​​​បញ្ចប់​​​សង្គ្រាម​​​ស៊ីវិល​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ បាន​​​​​​​​​​​​ក្លាយ​​​ជា​​​ថ្ងៃ​​​បង្ហាញ​​​ពី​​​ការ​​​អត់​​​ទ្រាំ​​​ចំពោះ​​​ការ​​​ខ្វែង​​​គំនិត​​ខាង​​​នយោបាយ​​​ ដែល​​​បាន​​​កើត​​​មាន​​​អំឡុង​​​សង្គ្រាម​​​ស៊ីវិលដែល​បាន​អូស​បន្លាយ​​អស់​​​​រយៈ​​​ពេល​​​ពីរ​​​ទសវត្សរ៍​​​។ ព្រះ​​​អង្គ​​​ម្ចាស់ នរោត្តម សីហនុ និង​​​លោក ហ៊ុន សែន បាន​​​ដឹក​​​នាំ​​​ក្រុម​​​របស់​​​ខ្លួន​​​ទៅ​​​ចុះ​​​កិច្ច​​​ព្រម​​​ព្រៀង​​​សន្តិភាព​​​ក្រុង​​​បា៉រីស​​​នៅ​​​ថ្ងៃ​​​ទី​​​២៣ ខែ​​​តុលាឆ្នាំ​​​១៩៩៣​​​ ដើម្បី​​​ត្រួស​​​ត្រាយ​​​ផ្លូវ​​​សម្រាប់​​​ការ​​​រម្លាយ​​​របប​​​ដឹក​​​នាំ​​​គាំទ្រ​​​ដោយ​​​វៀត​​​ណាម​​​នៅ​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​ និង​​​ការ​​​ចាប់​​​ផ្តើម​​​លទ្ធិប្រជា​​​ធិបតេយ្យ​​​សេរី​និយមតាម​រយៈ​​​ការ​​​បោះ​​​ឆ្នោត​​​ដែល​​​រៀប​​​ចំ​​​ឡើង​​​ដោយ​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​នៅ​​​ក្នុង​​​ឆ្នាំ​​​១៩៩៣​​​។ កិច្ច​​​​​​​​​​​​​​​​​​ព្រមព្រៀង​​​នេះ​​​ត្រូវ​​​បាន​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​របស់​​​លោក ហ៊ុន សែន រិះ​​​គន់​​​ជា​​​យូរ​​​មក​​​ហើយ​​​ចំពោះ​​​ការ​​​មិន​​​បាន​​​ដក​​​ហូត​​​អាវុធ​​​ពី​​​ខ្មែរ​​​ក្រហម ហើយ​​​គណបក្ស​​​កាន់​​​អំណាច​​​បាន​​​លុប​​​ចោល​​​ពិធីបុណ្យ​​​នេះ​​​ចេញ​​​ពី​​​បញ្ជី​​​បុណ្យ​​​ជាតិ​​​នៅ​​​ចន្លោះ​​​ឆ្នាំ​​​២០០៤​​​ដល់​​​ឆ្នាំ​​​២០១១​​ដើម្បី​​​លើក​​​តម្កើង​​​​​​ថ្ងៃ​​​៧​​​មករា​​​ ឆ្នាំ​​​១៩៧៩​​​ថា​​​ ជាថ្ងៃ​​​រំដោះ​​​ជាតិ​​​ពី​​​របប​​​ ប៉ុល​​​ ពត។ នៅ​​​ឯទី​​​ស្នាក់​​​ការ​​​កណ្តាល​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​ក្នុង​​​ខណ្ឌ​​​មាន​​​ជ័យ ​​​រាជ​​​ធានីភ្នំពេញ​​​​​​កាល​​​ពី ម្សិលមិញ លោក កឹម សុខា អនុប្រធាន​​​គណបក្ស​​​​​​នេះ ដែល​​​បាន​​​​​ក្លាយ​​​​​​ជា​​​​​​សមាជិក​​​សម្ងាត់​​​មួយ​​​រូប​​​​​​​ក្នុង​​​ក្រុម​​​ចលនា​​​តស៊ូ​​​របស់​​​ព្រះ​​​អង្គ​​​ម្ចាស់​​​ នរោត្តម សីហនុ នៅ​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៨០​​​ បាន​​​ចាត់​​​ទុក​​​ថ្ងៃ​​​២៣​​​តុលា​​​ថា ជា​​​ថ្ងៃ​​​បុណ្យ​​​ជាតិ​​​ដ៏​​​មាន​​​សារៈ​​​សំខាន់​​​បំផុត​​​។ លោក បាន​​​មាន​​​ប្រសាសន៍​​​ទៅ​​​កាន់​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​ប្រឆាំង​​​ប្រមាណ​​​២០០នាក់​​​ថា “កម្ពុជា​​​មាន​​​ថ្ងៃ​​​ប្រវត្តិសាស្ត្រ​​​​​​​​​​​​​​​​​​ជា​​​ច្រើន ប៉ុន្តែ​​​ថ្ងៃ​​​២៣​​​តុលា គឺ​​​ជា​​​ថ្ងៃ​​​សម្រាប់​​​ប្រជា​​​ពល​​​រដ្ឋ​​​កម្ពុជា​​​គ្រប់​​​រូប។ ថ្ងៃ​​​១៨ មីនា ឆ្នាំ​​​១៩៧០​​​ គឺ​​​ជា​​​ថ្ងៃ​​​ប្រវត្តិសាស្ត្រ​​​របស់​​​ លន់ នល់ និង​​​សាធារណរដ្ឋ​​​ខ្មែរ​​​។ ថ្ងៃ​​​១៧​​​មេសា ឆ្នាំ​​​១៩៧៥​​​ ជា​​​ជ័យ​​​ជម្នះ​​​របស់​​​ខ្មែរ​​​ក្រហម និង​​​ ប៉ុល​​​ពត។ ហើយ​​​ថ្ងៃ​​​៧​​​មករា​​​គឺ​​​ជា​​​ថ្ងៃ​​​ជ័យ​​​ជម្នះ​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា ​​​ជា​​​ពិសេស​​​គឺ​​​ជា​​​ជ័យ​​​ជម្នះ​​​របស់​​​យួន​​​”។ ពាក្យ​​​ថា “យួន” ដែល​​​ខ្មែរ​​​ហៅ​​​សំដៅ​​​ដល់​​​ជន​​​ជាតិ​​​វៀតណាម ​​​ត្រូវ​​​បាន​​​មនុស្ស​​​​​​មួយ​​​ចំនួន​​​យល់​​​ថា​​​ជា​​​ពាក្យ​​​ប្រមាថ​​​មាក់​​​ងាយ​ចំពោះ​ជាតិ​សាសន៍​នេះ​​​​​​​។​​​ការ​​​ប្រើ​​​ប្រាស់​​​ពាក្យ​​​នេះត្រូវ​​​បាន​​​ហាម​​​ឃាត់​​​អំឡុង​​​ពេល​​​វៀត​​​ណាម​​​ត្រួត​​​ត្រា​​​កម្ពុជា​​​​​​នៅ​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៨០​​​ ប៉ុន្តែ​​​វា​​​នៅ​​​តែ​​​ជា​​​ពាក្យ​​​ដែល​​​មនុស្ស​​​ភាគ​​​ច្រើន​​​​​ចូល​ចិត្ត​ហៅ​។ ​​​ អំឡុង​សុន្ទរកថា​កាល​​​ពី​​​ម្សិល​​​មិញ លោក កឹម សុខា បាន​​​និយាយ​បន្ទាប​តម្លៃ​នៃ​​តួនាទី​​​របស់​​​លោក​​​ ហ៊ុន សែន នៅ​​​ក្នុង​​​កិច្ច​​​ព្រម​​​ព្រៀងសន្តិ​​​ភាព​​​​​​នេះ ហើយ​​​បាន​​​កោត​​​សរសើរ​​​ចំពោះ​​​មេ​​​ដឹកនាំ​​​ចលនា​​​តស៊ូ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​សំដៅ​​​ដល់​​​មេដឹក​​​នាំ​​​ចលនា​​​តស៊ូ​​​របស់​​​លោក​​​ថា “យើង​​​ទាំង​​​អស់​​​គ្នា​​​គិត​​​ថា ថ្ងៃ​​​នេះ​​​គឺ​​​ជា​​​ថ្ងៃ​​​ដ៏​​​មាន​​​សារៈ​​​សំខាន់​​​​​សម្រាប់​​​ឧទ្ទិស​​​ដល់​​​មេដឹក​​​នាំ​​​របស់​​​យើង​​​ដែល​​​បាន​​​ចុះ​​​ហត្ថលេខា​​​នាំ​​​មក​​​នូវ​​​ថ្ងៃ​​​២៣​​​តុលា​​​ ឆ្នាំ​​​១៩៩១​​​ នោះ​​​គឺ​​​​​ព្រះ​​​មហាក្សត្រ​​​ នរោត្តម​​​ សីហនុ និង​​​លោក​​​តា សឺន សាន”។ លោក សឺន សាន ដែល​​​ជា​​​អតីត​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ បាន​​​ដឹក​​​នាំ​​​ក្រុម​​​ចលនា​​​តស៊ូ​​​នៅ​​​តាម​​​ព្រំ​​​ដែន​​​ថៃ​​​ ហើយ​​​ក្រោយ​​​មក​​​បាន​​​បង្កើត​​​គណបក្ស​​​លទ្ធិ​​​ប្រជា​​​ធិបតេយ្យ​​​សេរីនិយមព្រះ​​​ពុទ្ធ​​​សាសនា ដែល​​​ក្នុង​​​នោះ​​​លោក កឹម សុខា បាន​​​ឈ្នះ​​​អាសនៈ​​​សភា​​​ដំបូង​​​របស់​​​លោក​​​នៅ​​​ក្នុង​​​ឆ្នាំ​​​១៩៩៣។ គណបក្ស​​​លទ្ធិ​​​ប្រជា​​​ធិបតេយ្យ​​​សេរីនិយមព្រះ​​​ពុទ្ធ​​​សាសនា បាន​​​ដួល​​​រលំ​​​នៅ​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៩០​​​ ក្រោយ​​​មក​គណបក្ស​​​ហ៊្វុនសិុនប៉ិច ក៏​បាន​​​រលំរលាយ​​​ដែរ​នៅ​​​ទសវត្សរ៍​​​​​ឆ្នាំ​​​២០០០ ដែល​​​សុទ្ធ​​​​​​តែ​​​ដោយសារ​​​ការ​​​​​បែក​​​​​​បាក់​​​ផ្ទៃ​​​ក្នុង​ និង​​​ការ​​​សហការ​​​ជាមួយ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​កំពុង​​​កាន់​​​អំណាច។ ប៉ុន្តែ អតីត​​​ក្រុម​​​ប្រឆាំង​​​​​នៃ​​​​​​គណបក្ស​​​ទាំង​​​ពីរ ​​​បាន​​​រួប​​​រួម​​​គ្នា​​​ឡើង​​​វិញ​​​ដើម្បី​​​បង្កើត​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅ​​​ខែ​​​កក្កដា​​​ ឆ្នាំ​​​២០១២។ ​​​​​​​​​​​​​​ លោក កឹម សុខា បាន​​​មាន​​​ប្រសាសន៍​​​ថា គោល​​​បំណង​​​នៃ​​​កិច្ច​​​ព្រម​​​ព្រៀង​​​សន្តិភាព​​​ក្រុង​​​បា៉រីស​​​​​​ដើម្បី​​​បង្រួប​​​បង្រួម​​​ជាតិ​​​ដែល​​​មាន​​​ការ​​​បែក​​​បាក់​​​គ្នា បន្ទាប់ពី​​​សង្គ្រាម​​​ស៊ីវិល​​​ដែល​​​បាន​​​អូស​​​បន្លាយ​​​អស់​​​រយៈពេល​​​រាប់​​​ទសវត្សរ៍​​​​​​នោះ​​​ ​​​មិន​​​ទាន់​​​​បាន​សម្រេច​​​​​​​​នៅ​​​ឡើយ​​​ទេ ហើយ​​​បាន​​​រិះ​​​គន់គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ចំពោះ​​​ការ​​​មិន​​​បាន​​​ផ្សះ​​​ផ្សា​​​ជាតិ​​​ ដោយ​​​ចាត់ទុក​​​គោល​​​នយោបាយ​​​ “ឈ្នះឈ្នះ” របស់​​​លោក ហ៊ុន សែន ថាជា​​​ការ​​​បរាជ័យ​​​ទាំង​​​ស្រុង​​​។ លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “ពួក​​​គេ​​​ប្រើ​​​ប្រាស់​​​គោល​​​នយោបាយ​​​ឈ្នះ​​​ឈ្នះ។ តើ​​​នេះ​​​មាន​​​ន័យ​​​ថាម៉េច​​​? វា​​​មាន​​​ន័យ​​​ថា អ្នក​​​ឈ្នះ​​​នៅ​​​តែ​​​ឈ្នះ​​​ ហើយ​​​អ្នក​​​ចាញ់​​​នៅ​​​តែ​​​ចាញ់​​​។ ពេល​​​នេះ​​​អ្នក​​​ខ្លាំង​​​បំពាន​​​អ្នក​​​ខ្សោយ អ្នក​​​មាន​​​អំណាច​​​បំពាន​​​អ្នក​​​គ្មាន​​​អំណាច។ កត្តា​​​នេះ​​​​​​បាន​​​បង្ក​​​ឲ្យ​​​​​មាន​​​​​​ទុក្ខ​​​​​​វេទនា​​​​​​​​​កាន់​​​​​តែ​​​ខ្លាំង វា​​​មិន​​​មែន​​​ជា​​​ការ​​​ផ្សះ​​​ផ្សា​​​ទេ​​​”។ នៅ​​​​​ជ្រុង​​​ម្ខាង​​​ទៀត​​​នៃ​​​រាជ​​​ធានីភ្នំពេញ​​​ លោក វន់​​​ ពៅ និង​​​លោក រ៉ុង ឈុន មេ​​​ដឹក​​​នាំ​​​សហជីព​​​ដែល​​​​​មាន​​​សម្ពន្ធ​​​ភាព​​​ជា​​​មួយ​​​គណបក្ស​​​ប្រឆាំង​​​ បានដឹក​​​នាំ​​​មនុស្ស​​​ប្រហែល​​​១.០០០​​​នាក់​​​ហែ​​​ក្បួន​​​ទៅ​​​ពី​​​ស្ថាន​​​ទូត​​​បារាំង ​​​ទៅ​​​​​​កាន់​​​រដ្ឋ​​​សភា​​​ ដែល​​​មាន​​​តំណាង​​​រាស្ត្រ​​​មួយ​​​ក្រុម​​​តូច​​​រង់​​​ចាំ​​​ពួកគេ​នៅទី​​នោះ​​​​​​​​​​​​​​​​​​​​។ ឡើង​​​លើ​​​ដំបូល​​​រ៉ឺម៉ក​​​ម៉ូតូ​​​កង់​​​បី ​​​​​​លោក វន់ ពៅ ប្រធាន​​​សមាគម​​​សេដ្ឋ​​​កិច្ច​​​ក្រៅ​​​ប្រព័ន្ធ​​​ធំបំផុត​​​នៅកម្ពុជា ​​​បាន​​​អាន​​​ញត្តិ​​​របស់​​​ក្រុម​​​នេះ​​​ឮៗ ដែល​​​ចោទ​​​ប្រកាន់​​​គណបក្ស​​​កាន់​​​អំណាច​​​ថា​​​មិន​​​បានគោរព​​​​​​តាម​​​ស្មារតី​​​នៃ​​​កិច្ច​​​ព្រម​​​ព្រៀង​​​​​​សន្តិភាព​​​​​​។ លោក​​​បាន​​​ស្រែក​​​ឮៗ​​​តាម​​​ឧគ្ឃោសនសព្ទ​​​ថា “អំពើ​​​ពុក​​​រលួយ​​​ និង​​​តុលាការ​​​មិន​​​ឯករាជ្យ​​​បាន​​​បម្រើ​​​គណបក្ស​​​កាន់​​​អំណាច​​​ នាំ​​​ឲ្យ​​​មាន​​​របបផ្តាច់​​​ការ​​​ ហើយ​​​ឃាតកម្ម​​​បាន​​​​​​កើត​​​​​ឡើង​​​ទូទាំង​​​ប្រទេស​​​​​​កម្ពុជា​​​ក្រោម​​​ការ​​​ដឹក​​​នាំ​​​របស់​​​រដ្ឋាភិបាល​​​បច្ចុប្បន្ន​​​អស់​​​​​​ជាង​​​​​​ពីរ​​​ទសវត្សរ៍​​​”។ បន្ទាប់​​​មក ​​​លោក​​​ស្រី ឡោក ខេង តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ និង​​​លោក ហូរ វ៉ាន់ តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​​​​​​​​​​​​​​​​ ទទួលបាន​​​​​​ឱកាស​​​ឆ្លើយ​​​តប​​​ទៅ​​​ក្រុម​​​​​​នេះ​​​។ លោក ហូរ វ៉ាន់ បាន​​​ថ្លែង​​​តាម​​​​​ឧគ្ឃោសនសព្ទ​​​ទៅ​​​កាន់​​​ក្រុមតវ៉ា​​​​​​នេះ​​​ថា ​​​លោក​​​សង្ឃឹម​​​ថា​​​នឹង​​​​​​​​​ប្រើ​​​តួនាទី​​​របស់​​​លោក​​​​​​នៅ​ក្នុងរដ្ឋ​​​​​​សភា​​​ដើម្បី​​​អនុវត្ត​​​កិច្ច​​​ព្រម​​​ព្រៀង​​​​​​សន្តិភាព​​​ក្រុង​​​ប៉ារីស​​​​​​ឆ្នាំ​​​១៩៩១​​​នេះ​​​ឲ្យ​​​បាន​​​​​​ប្រសើរ​​​ជាង​​​មុន​​​។ ចំណែក​​ឯ​​​លោកស្រី ឡោក ខេង បាន​​​ធ្វើ​​​ឲ្យ​​​ក្រុម​​​នេះ​​​​​​ភ្ញាក់​​​ផ្អើល​​​យ៉ាង​​​ខ្លាំង​​​ដោយសារ​​​​តែ​​​​​​ការ​​​​​​លើក​​​ឡើង​​​​​​​​​របស់​​​លោក​​​​ស្រី។ លោក​​​ស្រី​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ឮៗ​​​ទៅ​​​កាន់​​​ក្រុម​​​នេះ​​​ដែល​​​​​​​​​បាន​​​ចាប់​​​ផ្តើម​​​សើច​​​ចំអក និង​​​​​​​​​ខិត​​​ចូល​​​កាន់​​​តែ​​​ជិត​​​លោក​​​​​​ស្រី​​​ថា “បង​​​ប្អូន​​​បាន​​​ប្រាប់​​​ខ្ញុំ​​​មិន​​​ឲ្យ​​​រំឭក​​​អំពី​​​ថ្ងៃ​​​​​​​​៧​​​មករា​​​ ដូច្នេះ​​​ខ្ញុំ​​​នឹង​​​មិន​​​រំឭក​​​បង​​​ប្អូន​​​ថា វា​​​​​ជាថ្ងៃ​​​កំណើត​​​ទី​​​២​​​របស់​​​យើង​​​ឡើយ​​​។មាន​​​ថ្ងៃ​​​៧​​​មករា​​​ ទើប​​​មាន​​​ថ្ងៃ​​​២៣​​​តុលា​​​ ជា​​​ថ្ងៃ​​​ដែល​​​​​​យើង​​​​​​ទទួល​​​បាន​​​លទ្ធ​​​ប្រជា​​​ធិបតេយ្យ ​​​សេរី​​​ពហុ​​​បក្ស​​​ និង​​​ជា​​​ថ្ងៃ​​​ដែល​​​គណបក្ស​​​ទាំង​​​អស់​​​​​​បានរួប​​​រួម​​​គ្នា​​​ជា​​​ជាតិ​​​ខ្មែរ​​​តែ​​​មួយ​​​”។ ​​​ក្នុង​​​ទឹក​​មុខ​​​ញញឹម​​​ញញែម លោក​​​ស្រី​​​បាន​​​​​​ក្រើន​​​រំឭក​​​ក្រុម​​​ដែល​​​ស្រែក​​​ហ៊ោ​​កញ្ជៀវ​​​នេះ​​​ឲ្យ​​​ចង​​​ចាំ​​​​​​ថា កិច្ច​​​ព្រម​​​ព្រៀង​​​សន្តិភាព​​​​​​ឆ្នាំ​​​១៩៩១​​​នេះ ​​​​​​​​​បាន​​​​​​ទទួលស្គាល់​​​ភាព​​​ស្រប​​​ច្បាប់​​​របស់​​​ខ្មែរ​​​ក្រហម ​​​ដែល​​​មិន​​​ត្រូវ​​​បាន​​​ដក​​​ហូត​​​អាវុធ​​​រហូត​​​ដល់​​ឆ្នាំ​​​១៩៩៩​​​។ លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “ទោះ​​​បី​​​ជា​​​មាន​​​ថ្ងៃ​​​២៣​​​តុលា ក៏​​​ប្រទេស​​​របស់​​​យើង​​​មិនទាន់​​​ទទួល​​​បាន​​​សន្តិភាព​​​ សន្តិសុខ និង​​​សាមគ្គីភាព​​​ដែរ រហូតដល់​​​យើង​​​មានគោលនយោ​​​បាយ​​​ឈ្នះ​​​ឈ្នះ ​​​ហើយជា​​​លទ្ធផល​​​ យើង​​​បាន​​​បង្ខំ​​​ឲ្យ​​​ខ្មែរ​​​ក្រហម​​​​​​ទម្លាក់​​​អាវុធ​​​ចុះ ហើយ​​​ចូល​​​រួម​​​ជាមួយ​​​រដ្ឋាភិបាល​​​។ នេះ​​​ជា​​​អ្វី​​​ដែល​​​យើង​​​មាន​​​មោទនភាព​​​”។ នៅពេល​​​លោកស្រី ឡោក ខេង និង​​​លោក​​​ ហូរ វ៉ាន់ ចាក​​​ចេញ​​​ ក្រុម​​​នេះ​​​​​​បាន​​​ហែ​​​​​​ក្បួន​​​បន្ត​​​ឆ្ពោះ​​​ទៅ​​​ស្ថាន​​​ទូតជប៉ុន ​​​ស្ថាន​​​ទូតចិន និង​​​ស្ថាន​​​ទូត​​​ឥណ្ឌូនេស៊ី ព្រម​​​ទាំង​​​ការិយាល័យ​​​នានា​​​របស់​​​អង្គការ​​​សហប្រជា​​​ជាតិ​​​​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​ផងដើម្បី​​​ដាក់ញត្តិ​​​។ អ្នក​​​ហែ​​​ក្បួនទាំង​​​នេះ​​​ក៏​​​​​​មាន​​​​​​គម្រោង​​​ដាក់​​​ញត្តិ​​​​​​នៅ​​​​​​ស្ថាន​​​ទូត​​​វៀតណាម​​ដែរ​​​។ លោក វន់ ពៅ​​​ បាន​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ថា “យើង​​​មិន​​​បាន​​​ទៅ​​​ស្ថាន​​​ទូត​​​វៀត​​​ណាម​​​ទេ​​​ ពីព្រោះ​​​យើង​​​ព្រួយ​​​បារម្ភ​​​ខ្លាច​​​ការ​​​តវ៉ា​​​របស់​​​យើង​​​នាំ​​​ឲ្យ​​​មាន​​​​​​ការ​​​ប្រឈម​​​តតាំង​​​​​​ជាមួ​យ​​​អាជ្ញាធរ​​​នៅ​​​ទី​​​នោះ​​​”៕សុខុម​​​​​​​​​​​​​​​​​​  

យោងតាម​នគរបាល​ឲ្យ​ដឹងថា សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​១០​នាក់ (KNLF) ជា​ក្រុម​អ្នក​ប្រឆាំង ដែល​រិះគន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ទំនាក់​ទំនង​ជិតស្និទ្ធ​របស់​លោក​ជាមួយ​វៀតណាម​នោះ ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​រយៈ​ពេល​២​ថ្ងៃ​ចុង​ក្រោយ​នេះ នៅ​ក្រុង​ភ្នំពេញ​ពី​បទ​ចោទ​មាន​គម្រោង​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា។ យោងតាម​អីុម៉េល​មួយ​ពី​មេដឹកនាំ​របស់​ក្រុមនេះ ឈ្មោះ សម សេរី ដែល​រស់​នៅ​ក្នុង​ប្រទេស​ដាណឺម៉ាក បាន​ឲ្យ​ដឹង​ថា ក្រុម​នេះ​មាន​ផែនការ​ដឹកនាំ​ការ​តវ៉ា​នៅ​មុខ​ស្ថានទូត​វៀតណាម ស្របពេល​នឹង​ខួប​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​​ឆ្នាំ​១៩៩១ ដែល​ទាមទារ​ឲ្យ​”វៀតណាម​និង​របប​របស់​លោក ហ៊ុន សែន គោរព​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស”។ ព័ត៌មាន​បង្ហោះ​លើ​វិបសាយ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា បុរស​ទាំង​១០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ខណ្ឌ​មានជ័យ​និង​ចំការមន ក្រុង​ភ្នំពេញ អំឡុង​ប្រតិបត្តិការ​២​ថ្ងៃ កាលពី​ល្ងាច​ថ្ងៃ​ពុធ​និង​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍។ អ្នក​ត្រូវ​ចាប់​ខ្លួន​ទាំង​នោះ​មាន​ឈ្មោះ​ដូចជា ឈុន ណា​គង់ អាយុ​២៨​ឆ្នាំ លីវ យី អាយុ​២៩​ឆ្នាំ ឈុន ឆាត អាយុ​២៩​ឆ្នាំ ច្រាញ់ ម៉ុ​ច អាយុ​២៤​ឆ្នាំ ឡា​ត់ លី​ហេង អាយុ​២២​ឆ្នាំ ចាន់ ស្នា អាយុ ២៧​ឆ្នាំ ឈឹម ស្ម័គ្រ អាយុ​៥៧​ឆ្នាំ អាន ចាន់ អាយុ​៣៥​ឆ្នាំ ចាន់ រ៉ា […]

យោង​តាម​មន្ត្រី​មូលដ្ឋាន​​ម្នាក់​​បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​ និង​វៀតណាម​បាន​ធ្វើ​ការ​ស៊ើបអង្កេត​រួម​គ្នា​អំពី​បង្គោល​តម្រុយ​ព្រំដែន ដែល​គេ​ឃើញ​ថា បាន​បាត់​អំឡុង​ការ​ល្បាត​តំបន់នោះជា​ប្រចាំ​​​កាលពី​ថ្ងៃ​អង្គារ នៅ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ។ លោក ម៉ៅ ពៅ ស្នង​ការ​នគរ​បាល​ខេត្ត​​បាន​មាន​ប្រសាសន៍​ថា ​នគរ​បាល​ព្រំដែន​កត់​សម្គាល់​ឃើញ​ថា បង្គោល​បេតុង​កម្ពស់​ប្រហែល​៧០​សង់ទីម៉ែត្រ​ ដែល​បាន​បោះ​​​កណ្ដាល​ស្រែ​​នោះ បាន​បាត់​ ខណៈ​ដែល​ការ​ល្បាត​តាមព្រំដែន​កម្ពុជា​-វៀតណាម​នៅ​ក្នុង​ឃុំ​ចាន់​មូល ក្នុងស្រុក​មេមត់។ លោក​បាន​មាន​ប្រសាសន៍​ថា​ “បន្ទាប់ពី​នគរ​បាល​របស់​យើង​​រក​ឃើញ​ថា បង្គោល​ព្រំដែន​នេះ​បាត់​នោះ​ យើង​បាន​ទាក់​ទង​នគរ​បាល​ព្រំដែន​វៀតណាម ដើម្បី​ជូន​ដំណឹង​ដល់​ពួកគេ​។ ឥឡូវ​នេះ យើងកំពុង​ធ្វើ​ការ​ស៊ើបអង្កេត​​រួម​គ្នា​ជាមួយ​វៀតណាម​ ដើម្បី​រក​ឲ្យ​ឃើញ​ថា តើ​​បង្គោល​តម្រុយ​ព្រំដែន​នេះ​​ត្រូវ​បាន​ដក​ដោយ​មាន​បំណង​មិន​ល្អ ឬ​ដោយ​សារ​មូល​ហេតុ​អ្វី​នោះឡើយ”។ លោក​បាន​មាន​ប្រសាសន៍​ថា នគរ​បាល​ព្រំដែន​បានធ្វើការ​​ល្បាត​​កន្លែងនោះ មួយ​ថ្ងៃ​មុន​ពេល​បង្គោល​ព្រំដែន​នេះ​បាន​បាត់​។ ភាគច្រើន​នៃ​ព្រំដែន​កម្ពុជា​-វៀតណាម​នៅ​មាន​ទំនាស់​នៅ​ឡើយ ហើយ​មិន​ទាន់​ត្រូវ​បាន​កំណត់​ព្រំប្រទល់​​ផ្លូវ​ការ​ទេ។ ការ​​បោះ​បង្គោល​ព្រំដែន​នៅ​តែ​ជា​បញ្ហា​ចម្រូង​ចម្រាស​សម្រាប់​ប្រជា​ពលរដ្ឋខ្មែរ​នៅឡើយ៨ ដែល​ចោទ​ប្រទេស​ភាគខាងកើតរបស់​ខ្លួន​ពីបទ​រំលោភ​យកដី។ កាលពី​ឆ្នាំ​២០១០​​ លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​ត្រូវ​បាន​ផ្ដន្ទាទោស​កំបាំង​មុខ​ពីបទ​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង​ជាតិសាសន៍ និង​​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​​បន្ទាប់​ពី​បាន​ដក​បង្គោល​តម្រុយ​ព្រំដែន​នៅ​តាម​ព្រំដែន​វៀតណាម​ ដែល​លោក​បាន​អះអាង​ថា ត្រូវ​បាន​បោះ​នៅ​ក្នុងដី​ស្រែ​របស់​ប្រជា​ជន​ខ្មែរ​។ លោក​ សម រង្ស៊ី ទើប​តែត្រូវ​បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​កាលពី​ឆ្នាំ​២០១៣ ប៉ុណ្ណោះ​បន្ទាប់ពី​ទទួល​បាន​ព្រះរាជទាន​លើក​លែង​ទោស​ពីព្រះមហាក្សត្រ​។ កាលពី​ម្សិលមិញ លោក ម៉ៅ ពៅ បានប្រកាស​ផ្ដល់​រង្វាន់​ផ្ទាល់​ខ្លួន​ដល់​នរ​ណា​ដែល​បាន​ផ្ដល់ព័ត៌​មាន​ដែល​ឈានទៅ​រក​ការ​ចាប់​ខ្លួនក្នុងករណីនៃការ​​បាត់​បង្គោលព្រំដែន​ថ្មីៗ​នេះ​។ ទោះ​ជា​យ៉ាង​ណា លោក ម៉ៅ មុនីវណ្ណ […]

ប្រពន្ធ​មិន​បាន​រៀបការ​របស់​បុរស​អាណិកជន​​ម្នាក់​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញថា គ្រួសារ​របស់​បុរស​អាណិកជន​​ខ្មែរ​រស់​នៅ​ប្រទេស​បារាំង​​អាយុ​៨៤​ឆ្នាំ ដែល​បើ​ក​​​បរ​​​រថយន្ត​​ស៊េរី​ទំនើប​យ៉ាង​លឿន​បុក​ស្ត្រី​ម្នាក់​ឲ្យ​ស្លាប់ និង​ធ្វើ​ឲ្យ​មនុស្ស​ប្រាំមួយ​នាក់​ផ្សេង​ទៀត​រង​របួស​នៅ​ពេល​គាត់​ព្យាយាម​គេច​ចេញ​ពី​កន្លែង​កើត​ហេតុ​ឆ្លង​កាត់​តំបន់​ផ្សារ​ ដែល​មាន​មនុស្ស​ច្រើន​មួយ​ក្នុង​ក្រុង​ព្រះសីហនុ​កាលពី​ថ្ងៃ​អង្គារ​ បាន​ទាក់​ទង​ទៅ​ក្រុម​គ្រួសារ​​ស្ត្រី​រងគ្រោះ​​ ដើម្បី​សុំ​ឲ្យ​ទទួល​យក​ប្រាក់​សំណង​ជំងឺ​ចិត្ត​ ដោយ​សង្ឃឹម​ថា បុរស​រូប​នេះ​អាច​​​រួច​ផុត​ពី​ការ​ជាប់​ពន្ធនាគារ​។ លោក ហេង កែវ ដែល​រស់​នៅ​ក្នុង​ប្រទេស​បារំាង​ជាមួយ​កូនប្រុស​ និង​កូនស្រី​របស់​ខ្លួន​ ប៉ុន្តែ​បាន​ធ្វើ​ដំណើរ​មក​ក្រុង​ព្រះសីហនុ​ជាទៀង​ទាត់​ ដើម្បី​មក​លេង​ជាមួយ​ប្រពន្ធ​មិន​បាន​រៀបការ​អាយុ​២៨​ឆ្នាំ​ និង​​កូនប្រុស​ចិញ្ចឹម​អាយុ​៣ឆ្នាំ​របស់​គាត់​​​​នោះ​​​មាន​ជំងឺ​ជា​ច្រើន​មុខ​ ហើយ​បាន​លើក​ឡើង​ថា ភ្នែក​ដែល​ខ្សោយ​របស់​គាត់​ គឺ​​​ជា​​​មូលហេតុ​ដែល​ធ្វើ​​ឲ្យ​គាត់​បុក​ស្ត្រី​រងគ្រោះ​ឈ្មោះ ជា គឹមសាក់ អាយុ​៤១​ឆ្នាំ​ឲ្យ​ស្លាប់​ជា​​យថាហេតុ។ យោង​តាម​នគរ​បាល​បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​គេច​ចេញ​ពី​កន្លែង​កើត​ហេតុ លោក ហេង កែវ បាន​បើក​រថយន្ត​ម៉ាកហុងដា​ដែល​ក៏​មាន​ដឹក​កូនចិញ្ចឹម​របស់​ខ្លួន​ដែរ​នោះ​ បុក​រថយន្ត​ផ្សេង​មួយ​ចំនួនទៀត​ ហើយ​ជា​ចុង​ក្រោយ​បាន​បុក​​កន្លែង​លាង​ឡាន​មួយ​កន្លែង​ ដោយ​ធ្វើ​ឲ្យ​បុគ្គលិក​លាង​ឡាន​ចំនួន​ប្រាំ​នាក់ និង​បុរស​ម្នាក់​ទៀត​ដែល​នៅ​លើ​ម៉ូតូ​រង​របួស​។ អ្នកស្រី ឆន វណ្ណាច ប្រពន្ធ​មិន​បាន​រៀបការ​របស់​លោក ហេង កែវ ​​បាន​និយាយ​ថា ខ្លួន​បាន​ទៅ​ចូល​រួម​ពិធី​បុណ្យ​សព​របស់​ស្ត្រី​រងគ្រោះ​ ជា គឹមសាក់ កាលពី​ម្សិលមិញ ដើម្បី​សូម​ខមាទោស​​ជំនួស​មុខ​ឲ្យ​ប្ដី​មិន​បាន​រៀបការ​របស់​គាត់​​​ ហើយ​បាន​សុំ​ឲ្យ​គ្រួសារ​របស់​ជនរង​គ្រោះ​​អភ័យទោស​។ អ្នកស្រី​ក៏​បាន​និយាយ​ផង​ដែរ​ថា កូនប្រុស​ និង​កូនស្រី​របស់​គាត់​​នៅ​ក្នុង​ប្រទេស​បារាំង​បាន​ទាក់​ទង​មក​ក្រុម​គ្រួសារ​ស្ត្រី​រងគ្រោះ​ដើម្បី​ពិភាក្សា​អំពី​ប្រាក់​សំណង​ជំងឺចិត្ត​។ អ្នកស្រី វណ្ណាច បាន​និយាយ​ទៀត​​ថា “យើង​សោកស្ដាយ​ខ្លាំង​ណាស់​ចំពោះ​ហេតុការណ៍​នេះ​ គ្រោះ​ថ្នាក់​នេះ​គឺ​ជា​​​គ្រោះ​ថា្នក់​ដែល​គួរ​ឲ្យ​សោក​​​សង្រេង​​​​ដែល [លោក កែវ] […]

ក្រុម​មន្ត្រី​បាន​និយាយ​ថា អ្នក​ទោស​​ប្រាំមួយ​នាក់​បាន​លួច​រត់​ចេញ​ពី​ពន្ធនាគារ​ខេត្ត​រតន​គិរី​នៅព្រឹកព្រលឹម​ស្រាងៗ​កាលពី​ម្សិលមិញ ចំណែក​ឯ​អ្នក​ទោស​ទី៧​ម្នាក់​ទៀត​ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​ចាប់បាន​​នៅ​នាទី​ចុង​ក្រោយ​។ លោក ទិត សាឃឿន ស្នង​ការ​រង​នគរ​បាល​ខេត្ត​ទទួល​បន្ទុក​​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បាន​មាន​ប្រសាសន៍​ថា អ្នក​ទោស​ទាំង​នោះ​បាន​ប្រើ​រណាអារដែកអារ​ចម្រឹង​​បង្អួច​ និង​ដែក​កាប់​កាត់​​របង​លួស​បន្លា​ព័ទ្ធជុំវិញ​បរិវេណ​ពន្ធនាគារ​។ លោក សាឃឿន​ បាន​មាន​ប្រសាសន៍​ថា ឆ្មាំ​ពន្ធនាគារ​ទើបតែ​ដឹង​ពី​ការ​ព្យាយាម​លួច​រត់​នេះ​នៅ​ម៉ោង​ប្រហែល​៣ទៀប​ភ្លឺ​ប៉ុណ្ណោះ ប៉ុន្តែ​​​អាច​ចាប់​បានតែ​ វ៉ន​ ប្រុស ជា​អ្នកទោសទី​៧ និង​ជា​អ្នក​ចុង​ក្រោយ​ដែល​បាន​ដល់រូង​ដែល​បាន​ជីកខាងក្រោម​​របង​ប៉ុណ្ណោះ។ ដោយ​បាន​ចេញ​ឈ្មោះ​អ្នកទោសដែលបាន​​លួច​​រត់​រួច​ដោយ​ជោគជ័យគឺមាន​ឈ្មោះ ចាន់ សារ៉ស់ ស៊ី ណយ អ៊ុក ចន្ធូ លឹម ស៊ីថា ឡាស់ សារ៉េត ​និង​ អ៊ុន សុភាព នោះលោក សាឃឿន បាន​មាន​ប្រសាសន៍​ថា​ ” អ្នក​ទោស​ម្នាក់​ត្រូវចាប់​​បាន​វិញ​នៅ​ពេល​អ្នក​ទោស​រូបនេះ​បានព្យាយាម​លូន​ក្រោម​របង​លួស​បន្លា” ។ លោក សាឃឿន ​បាន​មាន​ប្រសាសន៍​ថា ឧបករណ៍ដែល​ប្រើ​ក្នុង​ការ​លួច​រត់​នេះ​មិន​មែនមក​ពី​ក្នុង​ពន្ធនាគារ​ទេ។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​រកឃើញដែក​កាប់​​តូច​មួយ​គូ​ និងរណាអារដែកបី​​។ យើង​មិន​ដឹង​ថា ឧបករណ៍​ទាំង​នេះ​បាន​មក​ពី​ណា​ទេ​”។ យោង​តាម​លោក ម៉ម វណ្ណដា ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​រតនគិរី​បាន​ឲ្យ​ដឹង​ថា អ្នក​ទោស​ប្រាំមួយ​នាក់​នេះកំពុង​​អនុវត្ត​ទោស​​ព្រហ្មទណ្ឌ​រួម​មាន អំពើ​ប្លន់ ការ​ជួញដូរ​ថ្នាំ​ញៀន និង​អំពើហិង្សា​ដោយ​ចេតនា។ […]

The Cambodia Daily | All the News Without Fear or Favor | The Daily Newspaper of Record Since 1993