របាយ​ការណ៍​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មួយ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ក្រុង​បាងកក​បាន​ស្នើ​ឲ្យ​ក្រុង​ភ្នំពេញ​ធ្វើ​មាតុភូមិ​និវត្ត​សកម្ម​ជន​និស្សិត​ជនជាតិ​ថៃ​ម្នាក់​ ដែល​កំពុង​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ជា​អ្នក​ដែល​គេ​ចង់​ចាប់​ខ្លួនដោយ​តាម​ចោទ​ពី​បទ​និយាយ​ប៉ះ​ពាល់ដល់រាជានិយម​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន​។

September 30, 2014

យោង​តាម​នគរ​បាល​បាន​ឲ្យ​ដឹង​ថា សមាជិក​ក្រុម​ប្រឹក្សា​គណបក្ស​សង្គ្រោះជាតិ​ម្នាក់​ក្នុង​ខណ្ឌ​ច្បារអំពៅ​កំពុង​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃស​ បន្ទាប់ពី​នគរ​បាល​បាន​ចាប់​ខ្លួន​កាល​ពី​ម្សិលមិញពីបទ​ចូល​រួម​នៅ​ក្នុង​ការ​តវ៉ា​របស់​គណបក្ស​ប្រឆាំង​កាលពី​ខែ​កក្កដា ដែល​បាន​ប្រែ​ក្លាយជា​ហិង្សា​។

September 30, 2014

ក្រុមហ៊ុន​ចិន​ដែល​គាំទ្រ​ទំនប់​វារីអគ្គិសនី​ដ៏​ចម្រូងច​ម្រាស​នៅ​ខេត្ត​កោះកុង បាន​ជួល​ក្រុមហ៊ុន​មួយ​ផ្សេងទៀត​ឲ្យ​សាងសង់ ហើយ​នៅ​ពេលថ្មី​ៗ​នេះ ការ​សិក្សាដែល​​បាន​ការ​គាំទ្រ​នៅ​ក្រុង​ប៉េកាំង ធ្វើ​ឲ្យ​មាន​ការ​យល់​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​ការ​យល់​ព្រម​ដល់​គម្រោង​នេះ​ហើយ។

September 29, 2014

យោង​​​តាម​​​ច្បាប់​​​ចម្លង​​​នៃ​​​កិច្ច​​​ព្រមព្រៀង​​​បាន​​​ឲ្យ​​​ដឹង​​​ថា ជន​​​ភៀសខ្លួន​​​ដែល​​​តាំង​​​ទី​​​លំនៅ​​​ថ្មី​​​នៅ​​​ប្រទេស​​​កម្ពុជា ក្រោម​​​កិច្ច​​​ព្រមព្រៀង​​​ថ្មី​​​មួយ​​​ជា​​​មួយ​​​​​​​​​ប្រទេស​​​អូស្ត្រាលី​​​​​​នឹង​​​ត្រូវ​​​ចេញ​​​ពី​​​រាជ​​​ធានី​​​ភ្នំពេញ​​​បន្ទាប់​​​​​​ពួក​​​គេ​​​បាន​​​រៀន​​​ភាសា​​​ខ្មែរ​​​មូល​​​ដ្ឋាន​​​​​​ នឹង​​​​​​បន្ត​​​ទទួល​​​ជំនួយ​​​ ហើយ​​​នឹង​​​ទទួល​​​បាន​​​ជំនួយ​​​ត្រឹម​​​តែ​​​រយៈ​​​ពេល​​​១២​​​ខែ​​​ប៉ុណ្ណោះ​​​ក្រោយ​​​ពេល​​​​​​ពួក​​​គេ​​​ចាក​​​ចេញ​​​ពី​​​រាជ​​​ធានី​​​។ ​​​

September 29, 2014

លោក​​​ ស ខេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​ និង​​​លោក​​​ ស្កត់​​​ ម៉ូរីសុន (Scott Morrison) រដ្ឋមន្ត្រី​​​ក្រសួង​​​អន្តោ​​​ប្រវេសន៍​​​អូស្ត្រាលី​​​ បាន​​​ចុះ​​​អនុស្សរណៈ​​​នៃ​​​ការ​​​យោគ​​​យល់​​​ (MoU) មួយ​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ​​​ដើម្បី​​​បញ្ជូន​​​​​​ជន​​​ភៀសខ្លួន​​​ដែល​​​បាន​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​នៅ​​​ក្នុង​​​ប្រទេស​​​អូស្ត្រាលី​​​​​​​​​ និង​​​ដែល​​​បច្ចុប្បន្ន​​​កំពុង​​​ជាប់​​​ឃុំ​​​នៅ​​​កោះ​​​​ណូរូ​​​ នា​​​​​​កណ្ដាល​​​មហាសមុទ្រ​​​បា៉សីុហ្វិក​​​ខាង​​​ត្បូង​ មក​​​​​​កាន់​​​ប្រទេស​​​កម្ពុជា​​​។

September 29, 2014

យោង​​​តាម​​​តំណាង​​​រាស្ត្រ​​​​មក​​​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​​​​កំពុង​​​កាន់​​​អំណាច និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ឲ្យ​​​ដ​​​ឹង​​​ថា រដ្ឋ​​​សភា​​​នឹង​​​កោះ​​​ប្រជុំ​​​នៅ​​​ថ្ងៃ​​​ទី​​​១ ខែ​​​តុលា​​​ ដើម្បី​​​បោះ​​​ឆ្នោត​​​សម្រេច​​​ធ្វើ​​​វិសោធនកម្ម​​​រដ្ឋ​​​ធម្មនុញ្ញ​​​ ដែល​​​នឹង​​​ធ្វើ​​​ឲ្យ​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ (គ.ជ.ប.) ក្លាយ​​​ជា​​​ស្ថាប័ន​​​ធម្មនុញ្ញ​​​ដែល​​​មាន​​​ឯករាជ​​​ភាព។

September 29, 2014

នៅ​​​សប្ដាហ៍​​​នេះ ក្រុមហ៊ុន​​​សម្លៀក​​​បំពាក់​​​ដែល​​​មាន​​​ឥទ្ធិពល​​​បំផុត​​​មួយ​​​ចំនួន​​​នៅ​​​ក្នុង​​​ឧស្សាហកម្ម​​​កាត់​​​ដេរ​​​ក្នុង​​​ប្រទេស​​​កម្ពុជា រួម​​​ទាំង​​​ក្រុម​​​ហ៊ុន​​​សម្លៀក​​​បំពាក់​​​ធំៗ​​​របស់​​​សហរដ្ឋ​​​អាមេរិក  ដូចជា​​​ក្រុម​​​ហ៊ុន Gap និង​​​ក្រុម​​​ហ៊ុន​​​ Levi’sជា​​​ដើម​​​ផង​​​ បាន​​​ចៀស​​​វាង​​​ការសន្យា​​​របស់​​​ក្រុមហ៊ុន​​​ប្រកួត​​​ប្រជែង​​​ចំនួន​​​ប្រាំ​​​បី​​​ថា នឹង​​​ដំឡើង​​​ថ្លៃ​​​ទិញ​​​សម្លៀក​​​បំពាក់​​​ពី​​​កម្ពុជា។

September 26, 2014

មួយ​​​ថ្ងៃ​​​មុន​​​ថ្ងៃ​​​ចុះ​​​ហត្ថ​​​លេខា​​​លើក​​​កិច្ច​​​ព្រមព្រៀង​​​​​​ដ៏​​​ចម្រូង​​​ចម្រាស​​​មួយ​​​​​​រវាង​​​​​​រដ្ឋាភិបាល​​​​​​ក្រុង​​​ភ្នំពេញ​​​ និង​​​រដ្ឋាភិបាល​​​ក្រុង​​​កង់​​​បេរ៉ា ដែល​​​នឹង​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ពី​​​ប្រទេស​​​កម្ពុជា​​​តាំង​​​ទី​​​នៅ​​​លំ​​​ថ្មី​​​​​​សម្រាប់​​​ជន​​​ភៀស​​​ខ្លួន​​​ ដែល​​​ប្រទេស​​​អូស្ត្រា​​​លី​​​កំពុង​​​ឃុំ​​​ខ្លួន​​​ទុក​​​ក្នុង​​ដែន​​​កោះ​​​មួយ​​​​​​នោះ​​​ កាល​​​ពី​​​ម្សិលមិញ លោក ស្កត់ ម៉ូរីសុន ​​​(Scott​ Morrison) រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​អន្តោ​​​ប្រវេសន៍​​​អូ​​​ស្ត្រា​​​លី​​​បាន​​​ការ​​​ពារ​​​កិច្ច​​​ព្រមព្រៀង​​​នេះ​​​ដែល​​​កំពង់​​​​​​រង​​​ការ​​​រិះ​​​គន់​​​កាន់​​​តែ​​​ច្រើន​​​ពី​​​អន្តរ​​​ជាតិ។

September 26, 2014

ក្នុង​ការ​បង្ហាញ​មុខ​ចុង​ក្រោយ​របស់​លោក​នៅ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ក្នុង​ទីក្រុង​ហ្សឺណែវ ក្នុង​នាម​លោក​ជា​ប្រេសិត​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា កាលពី​ម្សិលមិញ លោក សុរិយា​ ស៊ូបេឌី (Surya Subedi) បាន​អំពាវនាវ​ជាចុង​ក្រោយ​ដល់​រដ្ឋាភិបាល​ឲ្យ​ទទួល​យក “ស្ថាប័ន​ឯករាជ្យ” ដើម្បី​ឲ្យ​មាន​កំណែ​ទម្រង់​ពិត​ប្រាកដ។

September 25, 2014

ប្រទេស​កម្ពុជា​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ដែល​គេ​រង់ចាំ​យូរ​មក​ហើយ​ជាមួយ​ប្រទេស​អូស្ត្រាលី​នៅ​ថ្ងៃ​សុក្រនេះ​​ ដើម្បី​តាំងទី​លំនៅជន​ភៀសខ្លួន ដែល​សព្វថ្ងៃ​ប្រទេសអូស្ត្រាលីកំពុង​ឃុំ​ខ្លួនពួកគេទុក​ក្នុង​ដែនកោះ​មួយ​ ​គឺ​ជា​កិច្ច​ព្រមព្រៀង​មួយ​ដែល​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ក្រុម​សិទ្ធិ​មនុស្ស​ អង្គការ​សហ​ប្រជាជាតិ និង​សមាជិក​សភា​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​ទាំងពីរ​។

September 25, 2014
The Cambodia Daily | All the News Without Fear or Favor | The Daily Newspaper of Record Since 1993